Spurs លត់ Man Utd ២ - ០ ដើម្បីស្វាគមន៍ Sánchez

  • 2018-02-01 00:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sánchez បានបង្ហាញខ្លួនប្រកួតដំបូងជាមួយ Manchester United នៅ Premier League កាលពីយប់មិញក្នុងការប្រកួតទល់នឹង Tottenham Hotspur។

នៅមុនការប្រកួត Mourinho បានលើកឡើងថាវត្តមានរបស់ Sánchez នឹងអាចដាក់សម្ពាធលើ Spurs តែយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិឈីលីមិនអាចបង្កើតឱកាសជាដុំកំភួនណាមួយឡើយពេលលេងជាជម្រើសដំបូង ចាប់ដៃគូជាមួយ Lukaku។

ជំនួបនៅកីឡដ្ឋាន Wembley គ្រាន់តែកែបាល់ភ្លាមបាន១០វិនាទី Eriksen បានស៊ុតឲ្យម្ចាស់ផ្ទះនាំមុខ ១គ្រាប់មុនក្រោយមានឱកាស ទាត់មួយស្មើជាមួយ De Gea។ ក្រោយត្រូវគូប្រជែងនាំមុខ Man Utd ប្រឹងគាបសង្កត់វិញម្ដងជាពីរដង តែមិនអាចទម្លាយសំណាញ់ទីរបស់ Spurs បាន។

លុះនាទី២៨ Phil Jones បានភ្លាត់ធ្វើឲ្យបាល់ចូលទីខ្លួនឯង ដោយសារព្យាយាមផ្ដាច់បាល់របស់ខ្សែការពារស្លាប Kieran Trippier។ នៅវគ្គទីពីរគ្មានការស៊ុតបញ្ចូលទីគ្នាទេធ្វើឲ្យចប់ការប្រកួត Spurs បានយកឈ្នះ United ដោយលទ្ធផល ២ទល់នឹង០៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម