បច្ចេកវិទ្យា Blockchain ល្បីថា​មក​ដល់​ខ្មែរ​ ចុះ​ខាង​ក្រសួង​គិត​គូរ​បែបណា​ហើយ​?

  • 2018-02-01 03:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ទៅ​រឿង​ហ្នឹង​ខាង​ក្រសួង​ពាក់​ព័ន្ធ​ កំពុង​សិក្សា តើ​គួរ​តែ​​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​បែប​ណា គួរ​ទប់​ស្កាត់​មិន​ឲ្យ​ចូលក្នុង​ប្រទេស ឬ​ក៏ Innovation technology នេះ​ទៅ​ជា​ប្រយោជន៍​សាធារណៈ​វិញ?" អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្តិភាព​ ICT បញ្ជាក់​៖

លោក អ៊ូ ផាន់​ណារិទ្ធ

តាម​ការ​បកស្រាយ​របស់​លោក អ៊ូ ផាន់​ណារិទ្ធ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្តិភាព​ ICT បាន​ឲ្យ​ដឹង​ថា បច្ចេកវិទ្យា Blockchain នេះ​​ខាង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​កំពុង​តែ​សិក្សា​លើ​ករណី​នេះ​ឲ្យ​បាន​ពិស្ដារ​ ព្រោះ​វា​មាន​រឿង​ច្រើន​នៅ​ក្នុង​នោះ ដែល​មិន​ទាន់​បញ្ចេញ​ជា​សាធារណៈ​បាន​។​

ក្នុង​ឱកាស​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្ដី​ពី ហត្ថលេខា​ឌីជីថល កាល​ពី​ថ្ងៃ​អង្គារ​ថ្ងៃ​ទី ៣០ ខែ​មករា​ឆ្នាំ ២០១៧ ឯកឧត្តម​ កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ​និង​ជា​ប្រធានក្រុម​ការងារ​តាក់​តែង​​អនុក្រឹត្យ​​នេះ បាន​លើក​ឡើង​បន្ថែម​ថា "បច្ចេកវិទ្យា Blockchain នេះ​​យើង​នៅ​មិន​ទាន់​ប៉ះ​ពាល់​បាន​នៅ​ឡើយ​ទេ ព្រោះ​វា​ជា​បច្ចេកវិទ្យា​ដែល​ត្រូវ​ការ​អ្នក​ជំនាញ​​​មក​ធ្វើការ​លើ​រឿង​នេះ។ តែ​អ្នក​គួរ​សួរ​ខ្លួន​ឯង​វិញ ថា​តើ​អ្នក​ស្ថិត​នៅ​ឯណា? ហើយ​​បច្ចេកវិទ្យា Blockchain នេះ​នៅ​ឯណា?"

ឯកឧត្តម​ កាន ច័ន្ទមេត្តា | រូបភាព៖ mptc.gov.kh

បច្ចុប្បន្ន​​ខាង​ក្រសួង​កំពុង​តែ​ផ្តោត​សំខាន់​លើ​​ Tech Stat-up និង​កំពុង​​ដាក់​បញ្ចូល​គោល​នយោបាយ​បច្ចេកវិទ្យា​នេះ​ទៅ​ក្នុង​គោល​នយោបាយ​ឆ្នាំ ២០២០​ ផង​ដែរ។ បើ​និយាយ​រឿង វត្តមាន​បច្ចេកវិទ្យា Blockchain នៅ​កម្ពុជា​ វា​ស្ថិត​នៅ​​​ក្នុង​គោល​នយោបាយ​ Financial ឆ្នាំ ២០២០​​ ដែល​ខាង​ក្រសួង​នឹង​ចាត់​ចែង​ឲ្យ​បាន​ច្បាស់​លាស់​លើ​រឿង​នេះ។

បច្ចេកវិទ្យា Blckchain គឺ​ជា​​​ការ​វិវត្ត​ថ្មី​មួយ​​​ដ៏​បុិន​ប្រសប់​នៃប្រភេទ​​រូបិយប័ណ្ណ​ធម្មតា​ទៅ​ជា​រូបិយប័ណ្ណ​​ឌីជីថលមាន​ដូច​ជា Bitcoin ជា​ដើម​ដែល​​ស្ថាបនិក​បង្កើត​គឺលោក Satoshi Nakamoto។ ចង់​ដឹង​ច្បាស់ ចុច​នៅ​ទីនេះ

អត្ថបទ៖ រក្សា