Charlie Puth លេង​ប្រកាស​ក្ដែងៗ​ថា​ Selena ធ្វើ​ឲ្យ​ខ្លួន​ឈឺ​ចាប់​ហួសថ្លែង

  • 2018-02-02 05:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ម្ចាស់​បទ "See You Again” លោក Charlie Puth បាន​បញ្ជាក់​ថា​ទំនាក់​ទំនង​មួយ​រយៈ​ពេល​ខ្លី​របស់​លោក​ជាមួយ​ Selena Gomez បាន​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​ខ្លាំង ដែល​មនុស្ស​ភាគ​ច្រើន​នឹក​ស្មាន​មិន​ដល់។

គម្រប​ទស្សនាវដ្ដី​ថ្មី​នៅ Billboard របស់ Charlie Puth

ខណៈ​ពេល​លោក​បង្ហាញ​ខ្លួន​នៅ​ គម្រប​ទស្សនាវដ្ដី Billboard ដែល​នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី​៣​ តារា​វ័យ​ ២៦​ឆ្នាំ​នេះ បាន​បើក​កកាយ​ពី​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​កាល​ពី​ឆ្នាំ​ ២០១៦ សម្រាប់​បទ​ចម្រៀង "We Don't Talk Anymore”​។

ចំពោះ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ Charlie មិន​ពេញ​ចិត្ត​នោះ​ទេ ដោយ​បាន​និយាយ​ថា​ Selena ទាក់​ទង​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជា​ពិសេស​ Justin Beiber មក​ចាប់​អារម្មណ៍​ជាមួយ​ខ្លួន។ Charlie និយាយ​ដូច្នេះ​ថា៖​ "វា​ជា​ពេល​ជាក់​លាក់​មួយ​នៅ​ក្នុង​ជីវិត ដែល​មនុស្ស​ម្នាក់​ជិតស្និទ្ធ​នឹង​ខ្ញុំ​ខ្លាំង ប៉ុន្តែ​ត្រូវ​ការ​ Attention 'ការ​ខ្វល់​ខ្វាយ' ពី​អ្នក​ដទៃ​ទៅ​វិញ"។

Charlie និង Selena សម្ដែង​បទ "We Don't Talk Anymore"

Charlie បន្ថែម​ទៀត​ថា៖ "នៅ​ពេល​ដែល​ខ្ញុំ​ដឹង​អំពី​រឿង​នេះ ហើយ​ពួក​យើង​ក៏​បញ្ចប់​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា ខ្ញុំ​ក៏​អាច​នឹង​ធ្វើ​រឿង​មិន​ល្អ​ដែរ ហើយ​នាង​នឹង​អាច​សួរ​ខ្ញុំ​ថា How Long has this been going on 'តើ​រឿង​រ៉ាវ​ទាំង​នេះ​កើត​ឡើង​តាំង​ពី​ពេល​ណា​មក?”

នេះ​បញ្ជាក់​ថា​បទ​ចម្រៀង "Attention” និង "How Long” គឺ​សុទ្ធ​តែ​និយាយ​ពី Selena Gomez ទាំង​អស់​ដោយ​សារ​តែ​នាង​ព្យាយាម​ទាក់​ទង​ Justin Bieber ម្ដង​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​ប្រភព​មួយ​ព្យាយាម​បញ្ជាក់​ប្រាប់​ថា អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​មិត្តិ​ជិតស្និទ្ធ​ប៉ុណ្ណោះ​ មិន​មាន​អ្វី​លើស​ពី​នេះ​នោះ​ទេ។ ក៏​ប៉ុន្តែ​ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ យល់​ថា​ពួក​គេ​ពិត​ជា​មាន​ទំនាក់​ទំនង​រយៈ​ខ្លី​ជាមួយ​គ្នា​ពិត​មែន គ្រាន់​តែ​មិន​បាន​ប្រកាស​ប្រាប់​សាធារណជន៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ