ខេត្តបាត់ដំបងបើកឆាកក្តៅគគុកក្រោមបរិយាកាសត្រជាក់ស្វែងរក៣៨ក្រុមទៅថ្ងៃស្អែក
- 2018-02-03 03:50:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តបាត់ដំបងបើកឆាកក្តៅគគុកក្រោមបរិយាកាសត្រជាក់ស្វែងរក៣៨ក្រុមទៅថ្ងៃស្អែក
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ដ៏ជក់ចិត្ត Tiger Street Football Festival 2018 ប្រចាំមណ្ឌលខេត្តបាត់ដំបងបានចាប់ផ្តើមដំណើរការប្រកួតហើយព្រឹកថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈនេះ ក្រោមបរិយាកាសត្រជាក់ខុសប្លែកពីធម្មតាដើម្បីស្វែងរក៣៨ក្រុមបន្តដំណើរទៅថ្ងៃស្អែក។
ទោះជាអាកាសធាតុបានចុះទាបដែលត្រជាក់ខុសប្លែកពីធម្មតា ប៉ុន្តែការប្រកួតហាក់ក្តៅគគុកតែម្តងសម្រាប់ក្រុមនីមួយៗ។ គ្រាន់តែចូលទីលានភ្លាម កីឡាករបាត់អស់ភាពត្រជាក់ ប៉ុន្តែបញ្ចេញថាមពលដ៏ខ្លាំងក្លាដើម្បីស្វែងរកជ័យជម្នះ។ ពីព្រោះការប្រកួតពិតតាន់តឹងខ្លាំងណាស់។ បើក្រុមណាមួយប្រហែសតែបន្តិចទទួលរងបរាជ័យនឹងត្រឡប់ទៅផ្ទះហើយ ខណៈក្រុមឈ្នះត្រូវឡើងវគ្គបន្ត។
សម្រាប់មណ្ឌលខេត្តបាត់ដំបងនេះ យុវជនចាប់អារម្មណ៍ខ្លាំងដែលចុះឈ្មោះចូលរួមប្រកួតរហូតដល់៧៩ក្រុម។ ក្រុមទាំង៧៩នេះត្រូវប្រជែងគ្នារកកៅអី៣៨ក្រុមបន្តដំណើរទៅថ្ងៃអាទិត្យ ដែលជាថ្ងៃចុងក្រោយ។
តាមការឲ្យដឹងពីគណៈកម្មការរៀបចំការប្រកួតថា មណ្ឌលខេត្តបាត់ដំបងនេះត្រូវជ្រើសរើសយកក្រុមខ្លាំងចំនួន៦(ក្រុមលេខ១ដល់លេខ៦)ដើម្បីឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ ក្រុមជយលាភីប្រចាំខេត្តបាត់ដំបងនេះ ក្រុមដែលបានចំណាត់ថ្នាក់លេខ១នឹងទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ ក្រុមលេខ២ទទួលបាន១០០០ដុល្លារ ក្រុមលេខ៣ទទួលបាន៥០០ដុល្លារនិងក្រុមលេខ៤ទទួលបាន២០០ដុល្លារ៕
មកស្គាល់ដៃគូប្រកួតពាន Tiger Street Football Festival 2018 ខេត្តបាត់ដំបង
វីរបុរស Man Utd ខ្សែបម្រើ Ryan Giggs នឹងមកកម្ពុជាក្នុងពេលឆាប់ៗនេះ
វិធីងាយស្រួល២យ៉ាងចូលរួមប្រកួត Tiger Street Football Festival 2018