ជាង​២ម៉ឺន​នាក់​​ប្រឈម​ឆ្លង​អេដស៍​​ដោយ​សារ​ធ្វើ​ធ្មេញ

  • 2014-11-12 21:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដា​ប្រធាន​សុខាភិបាលអង់គ្លេស នឹងធ្វើការ​​​កោះហៅ​អ្នកជំងឺត្រឡប់​មកវិញ ​​ជា​លក្ខណៈ​ទ្រង់ទ្រាយ​​ធំ​មួយដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សេវា​​សុខភាព​ជាតិអង់គ្លេស។ ការ​កោះ​ហៅធ្វើឡើង ក្រោយ​មាន​​ការ​​ភ័យខ្លាច​ថា មនុស្ស​រាប់​ពាន់​នាក់អាច​ឆ្លង​ជំងឺ​អេដស៍ និង​ជំងឺ​ផ្សេងទៀត។

 

 

អ្នកជំងឺ​ជាង​២២០០០នាក់ នឹង​​ឆ្លង​កាត់​ការ​​ធ្វើតេស្ត​ឈាម ក្រោយ​ទទួល​ការ​ព្យាបាល​ពី​ពេទ្យធ្មេញ​ម្នាក់ ដែល​មិនបាន​​​អនុវត្តត្រឹមត្រូវ​ តាម​របៀបស្តង់ដារ​បច្ចេកទេស​។ ពួកគេ​នឹង​ត្រូវ​ធ្វើតេស្ត​រក​មេរោគ​ឆ្លង​តាម​ឈាម និង​រោគ​ថ្លើម​ប្រភេទ B និង C ផង​ដែរ។ ​

 

លោកគ្រូពេទ្យធ្មេញ​​នេះ ត្រូវ​គេ​សង្ស័យ​កាល​ពី​​ខែ​កក្កដា ក្រោយ​​មនុស្ស​ម្នាក់ បាន​ថត​​សកម្មភាព​ព្យាបាល ដែល​មិន​ត្រូវ​តាម​ស្តង់ដារ។ ក្រោយ​មើល​​វីដេអូ​ហើយ ក្រុម​ប្រធាន​សុខាភិបាល បាន​ដាក់​ការ​ស៊ើបអង្កេត ហើយ​អំពាវនាវ​ឱ្យ​បុគ្គលិក​ មក​ពី​មន្ទីរ​សុខភាព​​សាធារណៈ​អង់គ្លេសទាំងអស់​ជួយ​លើ​ករណី​នេះ។

 

បន្ទាប់​មាន​ការ​អំពាវនាវយ៉ាងដូច្នេះ ពួកគេក៏​​បាន​វាយ​តម្លៃ​ លើ​ហានិភ័យ​នៃ​ការ​ព្យាបាល​នៅ​គ្លីនិក ហើយ​សន្និដ្ឋាន​ថា អ្នក​ជំងឺ​ជាច្រើន​ អាចប្រឈម​ឆ្លង​ មេរោគ​ឆ្លង​តាម​ឈាម។

 

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា អ្នក​ជំងឺ​ជាង​១៦០នាក់ ត្រូវ​គេ​រាយការណ៍​ កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រោគ​ខ្លាំង​បំផុត។ ពួកគេ​និយាយ​ថា ពេទ្យធ្មេញ​ដែល​គេហទំព័រ Mirror សុំ​មិន​បញ្ចេញ​​ឈ្មោះ ធ្វើ​ខុស​ស្តង់ដារ​នៃ​ការ​ព្យាបាល។

 

លោក​គ្រូពេទ្យ​ធ្វើ​ឱ្យ​គេ​ភ័យគ្រប់គ្នា​នេះ បាន​បើក​ក្លីនិក​ក្នុង​ទីក្រុង Nottingham អស់រយៈពេល​៣២​ឆ្នាំមកហើយ ​និងបាន​ព្យាបាល​អ្នក​ជំងឺ​ជាង​២២០០០នាក់។ លោក​ត្រូវ​អគ្គ​ក្រុមប្រឹក្សា​ធ្មេញ ផ្អាក​អាជីវកម្ម​១៨​ខែ ដោយ​ត្រូវ​រង់ចាំ​ការ​ស៊ើបអង្កេត៕

 

វិធី​ងាយ​ៗ​ការ​ពារ​​ក្លិន​ចេញ​ពី​មាត់​ ដៃ​គូ​សន្ទនា​មិន​អាច​ដឹង

 

វិធី​៦យ៉ាង ​ជួយ​បំបាត់​បញ្ហា​ក្លិន​ក្លៀក​បាន​យ៉ាង​រហ័ស​

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Mirror

អត្ថបទថ្មី