មក​ស្គាល់​តារា​២​រូប​ ​ដើរ​​តួ​ជា​​ព្រះអង្គ​ម្ចាស់ Harry និង Meghanក្នុង​រឿង​ថ្មី​១

  • 2018-02-06 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​គូ​ស្នេហ៍​រាជ​វង្ស​មួយ​គូ​នេះ​ជិត​ចូល​រោង​ការ​ឆាប់ៗ ប៉ុស្តិ៍​ទូរទស្សន៍ Lifetime របស់​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​តារា​សម្ដែង​២​រូប​ ដើម្បី​មក​ចូល​រួម​ដើរ​តួ​ជា​តួអង្គ​ព្រះអង្គ​ម្ចាស់ Harry និង Meghan Markle។​

តារា​សម្ដែង Murray Fraser

ប៉ុស្តិ៍​ទូរទស្សន៍​មួយ​នេះ បាន​បញ្ចប់​ការ​ស្វែង​រក​តួអង្គ​​ឯក​២​រូប​ ដើម្បី​ចូល​រួម​សម្ដែង​ក្នុង​ភាពយន្ត​សម្រាប់​បញ្ចាំង​លើ​ទូរទស្សន៍​ ចំណង​ជើង​ថា "Harry & Meghan: A Royal Romance” ដែល​បង្ហាញ​ពី​សេចក្ដី​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ក្នុង​រយៈ​ពេល​តែ​ ៣​ខែ​តែ​ប៉ុណ្ណោះ​ រហូត​ឈាន​ដល់​ការ​ភ្ជាប់​ពាក្យ​និង​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ពេល​ឆាប់ៗ​នេះ។

តារា​សម្ដែង​ជា​តួអង្គ​ព្រះអង្គ​ម្ចាស់ Harry គឺ​បាន​ទៅ​លោក Murray Fraser ជា​តារា​សម្ដែង​សញ្ជាតិ​អង់គ្លេស​មក​ពី​ទីក្រុង​ឡុង​ និង​តួអង្គ Meghan បាន​ទៅ​លើ​តារា​សម្ដែង Parisa Fitz-Henley មក​ពី​សហរដ្ឋ​អាមេរិក។

តារា​សម្ដែង Parisa Fitz-Henley

ដំណើរ​ការ​ថត​ នឹង​ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​ ដោយ​មាន​ទីតាំង​ថត​នៅ​ទីក្រុង Vancouver និង Los Angeles ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​រដូវ​ផ្ការីក​នេះ​ មុន​នឹង​ពិធី​រៀប​អភិសេក​ពិត​ប្រាកដ​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៩ ខែ​ឧសភា​។

នេះ​មិន​មែន​ជា​លើក​ទី​១ នោះ​ទេ​ដែល Lifetime បាន​ផលិត​ភាពយន្ត​ប្រភេទ​នេះ ដោយ​ពួក​គេ​ក៏​ធ្លាប់​ផលិត​ភាពយន្ត​និយាយ​ពី​ទំនាក់ទំនង​ស្នេហា​របស់​ព្រះអង្គ​ម្ចាស់ William និង Kate Middleton ម្ដង​រួច​មក​ហើយ ដោយ​រឿង​នោះ​មាន​ចំណង​ជើង​ថា "William & Kate” កាល​ពី​ឆ្នាំ ២០១១៕

រូប​ប្រៀប​ធៀប

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី