មកដឹងរបស់នាំសំណាងទាំង ៦ ប្រភេទ សម្រាប់អ្នកកើតឆ្នាំច

  • 2018-02-08 03:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​២០១៨ គឺ​ជា​ឆ្នាំ​នៃ​សត្វ​សុនខ ឬ​ឆ្នាំ​ច បើ​គិត​តាម​វដ្ដ​នៃ​ឆ្នាំ​សត្វ​ទាំង ១២ របស់​ចិន។ ចំពោះ​អ្នក​កើត​ឆ្នាំ​ច ប្រាកដ​ជា​ចង់​ដឹង​ហើយ​ថា តើ​របស់​អ្វី​ខ្លះ​ដែល​នាំ​សំណាង​ល្អ និង​សំណាង​អាក្រក់​ដល់​ខ្លួន នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ៕

តោះ! មក​ដឹង​របស់​នាំ​សំណាង​ល្អ និង​សំណាង​អាក្រក់​សម្រាប់​អ្នក​កើត​ឆ្នាំ​ច​ទាំង​អស់​គ្នា៖

# របស់​នាំ​សំណាង​ល្អ

  • លេខ​នាំ​សំណាង​ល្អ៖ លេខ៣ , លេខ៤ , លេខ៩ និង​លេខ​ដែល​ផ្ទុក​លេខ​ទាំង​នោះ ដូចជា លេខ៣៤ និង ៤៩ ជាដើម។
  • ថ្ងៃ​នាំ​សំណាង​ល្អ៖ ថ្ងៃទី៧ និង ទី២៨ រៀងរាល់​ខែ​ចិន (Chinese Lunar Month)
  • ពណ៌​នាំ​សំណាង​ល្អ៖ ពណ៌ក្រហម , ពណ៌បៃតង និង ពណ៌ស្វាយ
  • ផ្កា​នាំ​សំណាង​ល្អ៖ ផ្កា​កុលាប និង ផ្កាអ័រគីដេ
  • ទិស​នាំ​សំណាង​ល្អ៖ ខាងកើត , ខាងត្បូង និង ខាង​ជើង​ឆៀង​ខាង​លិច
  • ខែ​នាំ​សំណាង​ល្អ៖ ខែទី៦ , ទី១០ និង ទី១២ នៃ​ខែ​ចិន (Chinese Lunar Month)

# របស់​នាំ​សំណាង​អាក្រក់

  • ពណ៌​នាំ​សំណាង​អាក្រក់៖ ពណ៌ខៀវ , ពណ៌ស និង ពណ៌​មាស
  • លេខ​នាំ​សំណាង​អាក្រក់៖ លេខ១ , លេខ៦ និង លេខ៧
  • ទិស​នាំ​សំណាង​អាក្រក់៖ ទិសអាគ្នេយ៍
  • ខែ​នាំ​សំណាង​អាក្រក់៖ ខែទី៥ និង ទី៨ នៃ​ខែ​ចិន (Chinese Lunar Month)

ចុច​អាន៖

ប្រភព៖ China Highlights   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី