Logo លើ Google ​ថ្ងៃ​នេះ​ប្លែក​ជាង​រាល់​ដង តើមាន​អត្ថន័យ​បែប​ម៉េច?

  • 2018-02-09 12:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្លាក​សញ្ញា (Logo) នៃ​គេហទំព័រ Google បាន​ប្រែ​រូបរាង​តាំង​តែ​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ហើយ​ក៏​បង្កើត​ជា​ចម្ងល់​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក។ តាម​ពិត​ទៅ​ក្រុមហ៊ុន​អាមេរិក មាន​បំណង​ដូច​ Facebook អ៊ីចឹង​ដែរ ដោយ​ចូល​រួម​អបអរ​ក្នុង​ការ​បើក​ព្រឹត្តិការណ៍​ កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ ២០១៨ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។​

រចនា​ជា​វីដេអូ​ភាគ​ដោយ​ឲ្យ​ឈ្មោះ Snow Games Doodles ដំបូង​ឡើយ​សត្វ​ពពេច (និមិត្តរូប​តំណាង​ឲ្យ​សំណាងល្អ​ក្នុង​ប្រទេស​កូរ៉េ) ឈរ​លើ​អក្សរ Google អម​ដោយ​ខ្យល់​បក់​លាយឡំ​គ្រាប់​ព្រិល។​ បន្ទាប់​មក​សត្វ​ Penguin ជិះ​ស្គី​ទឹកកក ជាមួយ​នឹង​សត្វ​ឆ្កែ បញ្ចប់​ដោយ​សត្វ​ពស់ ក្នុង​ការ​ប្រកួតប្រជែង​យក​ពាន​រង្វាន់។​

នេះ​ជា​ភាគ​ទី ១ នៃ​ភាគ​ទាំង ១៧ សរុប ដែល​ក្រុម Doodle Snow Games របស់​ក្រុមហ៊ុន Google បាន​បញ្ចេញ ដោយ​ថ្ងៃ​ស្អែកៗ​ទៀត​នឹង​បញ្ចេញ​ម្តង​មួយ​ទាក់ទង​នឹង​ទិដ្ឋភាព​កីឡា​អូឡាំពិក​រដូវ​រងា ដែល​ប្រព្រឹត្តិ​ទៅ​ចន្លោះ​ថ្ងៃ​ទី ៩ ដល់ ២៥ កុម្ភៈ មាន​ការ​ចូលរួម​ពី​អត្តពលិក​ប្រមាណ ២ ពាន់​នាក់ តំណាង ៩២ ប្រទេស មក​ប្រកួត​លើ ១០០ វិញ្ញាសា​ខុស​ពី​គ្នា។​

ប្រភព: http://time.com/5141141/google-doodle-snow-games-winter-olympics/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម