Google បាន​ទិញ​យក​អាគារ Chelsea Market បាត់​ហើយ​

  • 2018-02-10 02:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Alphabet Inc បាន​ទិញ​យក​អាគារ Chelsea Market (ផ្សារ​ទំនើប​) នៅ​ក្រុង New York ក្នុង​តម្លៃ ២ ពាន់​លាន​ដុល្លារ ក្នុង​មហិច្ឆតា​បង្កើត​អាណាចក្រ​គ្រប់គ្រង​នៅក្នុង​សង្កាត់​ដែលខ្លួន​តាំង​នៅ។ 

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ ដែល​ជា​អ្នក​ជួល​ដ៏​ធំ​បំផុត​នៅក្នុង​អតីត​រោងចក្រ Nabisco នៅ 75 Ninth Ave.​កំពុង​ចរចា​ទិញ​អចលនទ្រព្យ​​ការិយាល័យ​និង​លក់រាយ​ដែល​មាន​ទំហំ 1,2 លានហ្វីតការ៉េ​ពី​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ Jamestown ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Altlanta។

ក្រុមហ៊ុន Google បាន​ជួល​អាគារមាន​ទំហំ​ដី ១២១ ៩២០ម៉ែត្រការ៉េ ដោយ​បែង​ចែក​ជា​សាល​អាហារ​ល្បីៗ, សាល​ប្រកួត Major League Baseball ជាដើម។​

បច្ចុប្បន្ន ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​នៅ New York ស្ថិតនៅ​អាគារ 111 Eighth Ave៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ nypost   ប្រែ​សម្រួល៖ ប៊ុនធឿន