Alibaba ដាក់មួយ​រឿង​​​ក្នុង​ភាពយន្ត​ ចង់​បង្ហាញ​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា AI

  • 2018-02-10 02:33:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Alibaba កំពុង​ផលិត​ភាពយន្ត​និយាយ​ពីឥទ្ធិពលមនុស្សយន្តពេលមានសមត្ថភាពបំពេញការងារដោយខ្លួនឯង ដើម្បីពញ្ញាក់អារម្មណ៍សាធារណៈជនលើបច្ចេកវិទ្យា Artificial Intelligence (AI) នៅ​ប្រទេស​ចិន និង​ពិភពលោក​។

គំនិតផ្តួចផ្តើមមួយជ្រុងបានពី ស្ថាបនិក Alibaba លោក Jack Ma ដែលបាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ចំនួន​ការងារ​បាត់បង់ ឬ​ធ្លាក់ចុះ ជំនួស​ដោយ​ការងារ​លក្ខណៈ​ស្វ័យប្រវត្តិ នៅ ៣០ឆ្នាំ​បន្ទាប់​។ តែ​ក្រុមហ៊ុន បាន​ពង្រីក​បណ្តាល​ផលិតផល​ខ្លួន​ទាក់ទង​នឹង AI ចូល​ទីផ្សារ​អឺរ៉ុប ក្នុង​ការ​ប្រជែង​នឹង Amazon, Microsoft រួម​ទាំង Data Center ក្នុង​ការ​ផ្សង​ព្រេង​លើ​ពិភពលោក​។ 

អ្នកស្រី Jenny W.Hsu ក៏បាន​សរសេរ​លើ​គេហទំព័រ​ថ្មី Alizila របស់ Alibaba ថា៖ "មនុស្ស​យន្ត​បាន​ជួយ​ការងារ​មនុស្ស​ជាច្រើន តាំង​ពី​ការ​ដំឡើង​ទូរសព្ទ ជួសជុល ឬ​ដំឡើង​រថយន្ត និង​ការងារ​ធ្ងន់ៗ​មួយ​ចំនួន​ទៀត សំនួរ​សួរ​ថា ចុះ​បើ​មនុស្ស​យន្ត​អាច​អភិវឌ្ឍន៍​សមត្ថភាព​ធ្វើការ​ដោយ​ខ្លួនឯង តើ​នឹង​មាន​អ្វី​កើត​ឡើង​?"

ខ្សែ​ភាពយន្ត​នេះ សហការ​ផលិត​ដោយ Film Studio Alibaba Pictures ក្រុមហ៊ុន​នៅ​ចិន និង STX Entertainment ក្រុមហ៊ុន​នៅ​សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ដោយ​លោក Robert Zemeckis ធ្លាប់​ជា​អ្នក​ដឹកនាំ​រឿង Back to the Future និង Forrest Gump ប៉ុន្តែ​មិន​ទាន់​ដឹង​កាលបរិច្ឆេទ​ចេញ​នោះ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ CNBC   ប្រែ​សម្រួល៖ ប៊ុនធឿន