Apple នឹងចេញ iOS 11.3 បញ្ចប់​រឿង​ឈឺក្បាល​លួង​ចិត្ត​អ្នក​គាំទ្រ​ឡើង​វិញ

  • 2018-02-11 02:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple មិន​រង់ចាំ​ដល់​កំណែទម្រង់ iOS 12 ក្នុង​ការ​នាំ​មក​នូវ​មុខងារ​សំខាន់ៗ​សម្រាប់ iPhone ឬ iPadនោះ​ឡើយ​។ ដោយ​ខ្លួន​នឹង​ចេញ iOS 11.3 នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ ជាមួយ​នឹង​មុខងារ​សំខាន់ៗ​ជាច្រើន ខណៈ​មួយ​ចំនួន​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ​ទេ​។ 

អាច​គ្រប់គ្រង​ល្បឿន និង​ថ្ម

ដោយ​មាន​ការ​រិះគន់​ច្រើន​ពី​បញ្ហា​លើ iPhone ចាស់ៗ ក្នុង​ខែ​ធ្នូ ក្រុមហ៊ុន​បាន​សន្យា​ផ្តល់​កំណែទម្រង់​ថ្មី ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។ 

iOS 11.3 អ្នក​អាច​ចូល​មើល​ព័ត៌មាន​ថ្ម (Battery health) ក្នុង​កម្មវិធី Settings។ អ្នក​ក៏​អាច​បិទ​មុខងារ Power management ដែល​ទំនង​ជា​ចំនុច​ធ្វើ​ឲ្យ iPhone ដំណើរការ​យឺត​ផង​ដែរ​។

គួរ​ដឹង​ផង​ដែរ​ថា ការ​បិទ​មុខងារ Power management លើ iPhone ចាស់ៗ (មាន​បញ្ហា​ថ្ម) ប្រហែល​ជា​អាច​ធ្វើ​ឲ្យ Device រលត់ ​ពេល​ថាមពល​ថ្ម​មិន​គ្រប់គ្រាន់​សម្រាប់​គាំទ្រ​ដល់​ដំណើរការ​ប្រព័ន្ធ​។ នេះ​ក៏​ជា​ហេតុផល Apple ប្រើ​មុខងារ​នេះ​ពី​ដំបូង​ផង​ដែរ​។ 

ជម្រើស​ថ្មី​សម្រាប់ iPhone X

មុខងារ Face ID លើ iPhone X មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ តែ​ពេល​អ្នក​ចង់​ទិញ​កម្មវិធី​សម្រាប់​សមាជិក​គ្រួសារ (Family purchases) អ្នក​នៅ​តែ​ត្រូវការ​ប្រើ​លេខ​សំងាត់​។ 

iOS 11.3 អ្នក​អាច​ប្រើ​ត្រឹម Face ID ដើម្បី​អនុវត្ត​សកម្មភាព​បែប​នេះ (Family purchases) បាន។

ទិន្នន័យ​វេជ្ជសាស្ត្រ​

កាន់​តែ​ងាយស្រួល ដោយ​អ្នក​អាច​ចូល​មើល​ទិន្នន័យ​ទាក់ទង​នឹង​សុខភាព​អ្នក​បាន​ភ្លាមៗ​តាម​កម្មវិធី Health។ 

iOS 11.3 អាច​អនុញ្ញាត​ឲ្យ Medical Providers (ផ្នែក​វេជ្ជសាស្ត្រ​) បញ្ជូន​ទិន្នន័យ​វេជ្ជសាស្ត្រ​មក​កាន់ iPhone ដោយ​ផ្ទាល់ ដោយ​មាន​ចំនួន​កំណត់​លើ Medical Providers។

កាន់​តែ​ប្រសើរ​ចំពោះ​មុខងារ Augmented Reality (AR)

iOS 11.3 អាច​ឲ្យ​អ្នក​មាន​ទំនាក់ទំនង​លើ​ធាតុ និង​រូបភាព ឧទាហរណ៍ បើ​អ្នក​ថតរូប​សៀវភៅ អ្នក​នឹង​ឃើញ​ពី​ព័ត៌មាន​លំអិត​ពី​គុណភាព និង​តម្លៃ ពី Amazon។ 

ជំរុញ​ការ​អាន​តាម​វិធី​ថ្មី​

បើ​អ្នក​ចូល​ប្រើ iPhone ឬ iPad ដើម្បី​អាន​សៀវភៅ អ្នក​ប្រហែល​ជា​ចូលចិត្ត​កំណែទម្រង់​ថ្មី​នេះ​។

លើ iOS 11.3 កម្មវិធី iBooks អាច​ជ្រើសរើស Content បាន​ប្រសើរ​ជាង​មុន និង​មាន Tab Audiobooks ដាច់​ដោយ​ឡែក​ងាយស្រួល​ចូល​មើល និង​ស្តាប់​។ មួយវិញទៀត កម្មវិធី iBooks ទំនង​ជា​មាន​ការ​ផ្លាស់ប្ដូរ​ដោយ ប្រើ​ត្រឹម​ពាក្យ Books ប៉ុណ្ណោះ​ជាមួយ​កំណែទម្រង់​ថ្មី​នេះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន