គណនី Gmail ទុក​ចោល​អត់​ប្រើ ចង់​លុប​ឲ្យ​បាត់​រហូត មានអី​ពិបាក!

  • 2018-02-12 07:12:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដែលបង្កើត​គណនី Gmail ទុក​ចោល​រាប់​ឆ្នាំ ហើយ​បើ​មិន​ចាប់​អារម្មណ៍​ក៏​ទុក​ចោល​រហូត។ ដើម្បី​បញ្ចប់​រឿងរ៉ាវ​សៅហ្មង​មួយ​នេះ Sabay បង្ហើប​ពី ​វិធី​លុប​គណនី Gmail ឲ្យ​បាត់​ជា​រៀង​រហូត​ ពី Sever របស់ Google ឬ​អាច​លុប​តាម​ប្រភេទ​សេវាកម្ម​នីមួយៗ​មាន​ដូច​ជា Google+, YouTube ឬ Google Drive និង​ម្យ៉ាង​ទៀត​លុប​គណនី Google Account ចោល​ទាំង​មូល​ក៏​បាន។

  • បើក​គណនី Gmail ហើយ​ចូល​ទៅ​កាន់ Account preferences ដោយ​ចុច​ ត្រង់​នេះ
  • ​ចុច​យក​ពាក្យ Delete products (លុប​តាម​ប្រភេទ​សេវាកម្ម) ឬ Delete Google Account and Data (លុប​ទាំង​អស់)
  • ចុច​ត្រង់​រូប​ធុង​សំរាម​ត្រង់​កន្លែង Gmail
  • ឃើញ​ផ្ទាំង​មួយ សូម​ធ្វើ​ការ​វាយ Email របស់​អ្នក​ថ្មី​ឬ​មិត្តភ័ក្ដិ​របស់​អ្នក​ដើម្បី​ធ្វើ​ការ Verify (ហាម​មិន​ឲ្យ​ប្រើ​អាសយដ្ឋាន Gmail) > ចុច Send Verification Email
  • ចូល​ទៅ​គណនី Email ដែល​អ្នក​បាយ​វាយ​បញ្ចូល​ពី​ចំណុច​មុន > បើក​មើល​សារ​ផ្ញើ​ពី Google > ចុច​លើ Link ដែល​ផ្តល់​ឲ្យ
  • ចុច​ប្រអប់​គ្រីស > យក​ពាក្យ Delete Gmail
  • លោត​ផ្ទាំង Gmail Deleted មាន​ន័យ​ថា​អ្នក​ធ្វើ​បាន​ជោគជ័យ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម