Spurs វាយ​បក​តាំង​ពី​ចាញ់​២​គ្រាប់ ដល់​ស្មើ​ Juventus

  • 2018-02-14 00:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur មាន​ទឹក​មាត់​លេប​សម្រាប់​ជើង​ទី​ពីរ​ UEFA Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បន្ទាប់​ពី​ស្មើ​ Juventus ២-២ ក្រៅ​ទឹកដី​កាល​ពី​យប់​មិញ។

ជំនួប​នៅ​ទឹកដី​ Juventus Stadium ​ម្ចាស់​ផ្ទះ​បើក​ការ​នាំ​មុខ​រហូត​២​គ្រាប់​មុន​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​ Gonzalo Higuain ទាំង​អស់​នៅ​នាទី​ ទី​២​ និង​១គ្រាប់​ទៀត​ជា​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី ទី៩។ យ៉ាង​ណា​ Harry Kane ញាក់​ដាច់​ Buffon ទាត់​សង​បាន​១​គ្រាប់​វិញ​នៅ​នាទី​៣៥​។

មុន​ចប់​វគ្គ​ទី​១​ Higuain សឹង​តែ​ធ្វើ​បាន​ Hat trick ទៅ​ហើយ​តែ​សំណាង​មិន​មាន​បែរ​ជា​ទាត់​ប៉េណាល់ទី​លើក​ទី​២ ទៅ​បុក​បង្គោល​។ លុះ​នៅ​វគ្គ​ទី​ពីរ​នាទី​ ៧១​ Christian Eriksen បាន​ក្លាយ​ជា​វីរបុរស​ទាត់​ Free Kick បញ្ចូល​ទី​យ៉ាង​ល្អ​ជួយ​ Spurs មាន​សង្ឃឹម​សម្រាប់​ជើង​ក្រោយ​នៅ​ទឹកដី​អង់គ្លេស៕

អត្ថបទ៖ វិរ័ត្ន