ចាក់ស្រា និងតែពេលសែនឲ្យកុងម៉ា ទាល់តែធ្វើរបៀបនេះទើបបានទៅដល់

  • 2018-02-14 09:45:58
  • ចំនួនមតិ

ចន្លោះមិនឃើញ

តាម​ប្រពៃ​ទំនៀម​ទំលាប់​ចូលឆ្នាំ​ចិន ​ចាស់​បុរាណ​តែង​តែ​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ រាប់​តាំង​ពីការចាក់​ស្រា​ថ្វាយ​ទេវតា​ កុងម៉ា​ ម្ចាស់​ទឹក​ម្ចាស់ដី​ និង​អ្នកតាម​ថែរក្សា​ក្នុង​និង​ក្រៅផ្ទះ​ជាដើម​។

តាម​ប្រសាសន៍​លោក​យាយ​ គីម ស៊ាងហេង​ កូន​ចៅ​ចិន​ត​ច្រើន​ជំនាន់​មក​ហើយ ​បាន​រៀប​រាប់​ថា ទី១ ត្រូវ​ថ្វាយ​មេឃ​នឹង​ដី​ជាមុន​សិន មុន​ចាប់​ផ្ដើម​សែន​ឲ្យ​ខ្មោច​ក្នុង​ផ្ទះ ដែល​មាន​កុង​ម៉ា គឺ​ជា​ការ​គោរព​មេឃ និង​គោរព​ដី ដោយ​យក​ស្រា​២​ពែង តែ​២​ពែង​បែរ​ទៅ​មុខ​ផ្ទះ ហើយ​ត្រូវ​ឱន​គោរព​៣​ដង។

លោកយាយ ​បន្ត​ថា៖​ «នៅ​ពេល​គោរព​មេឃ គោរព​ដី​ហើយ ទើប​ចាប់​ផ្ដើម​បែរ​ពិធី​មក​ខាង​ក្នុង​វិញ គឺ​ចាប់​ផ្ដើម​គោរព​ម្ចាស់​ទឹក​ម្ចាស់​ដី ជា​ទេវតា​ថែ​រក្សា​ក្នុង​ផ្ទះ​ដោយ​ចាក់​ស្រា​ចាក់​តែ​ចំនួន​៣​លើក។ បន្ទាប់​មក​ទើប​ត្រូវ​គោរព​ដល់​បុព្វបុរស សំដៅ​ដល់​ញៀន​ទាំង​ឡាយ​ដែល​បាន​ស្លាប់​ទៅ។ លើក​ទី​៤ គឺ​គោរព​ដល់​ឪពុក​ម្ដាយ។ ចុង​ក្រោយ​គ្រឿង​សំណែន ម្ហូប​អាហារ សែន​ដល់​ទេវតា​ឆ្នាំ​ថ្មី»៕

ចុចអានបន្ថែម៖


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ