Galaxy Note 9 អាច​នឹង​មិន​មាន​ទ្រនាប់ស្កេនម្រាមដៃបង្កប់​ក្រោម​អេក្រង់​នោះ​ទេ​

  • 2018-02-16 01:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ជា​ច្រើន​ជុំវិញ​ Samsung Galaxy Note 9 មាន​មុខងារ​ស្កេន​ក្រយៅដៃ​បង្កប់​ក្នុង​អេក្រង់​ ប្រហែល​ជា​មិន​អាច​ទៅ​រួច​នោះ​ទេ​ សម្រាប់​ពេល​នេះ​។

យោង​តាម​ ប្រភព​ជាច្រើន​ពី​ក្នុង​រោងចក្រ Samsung បាន​បង្ហាញ​ទៅ​អ្នក​ផ្គត់ផ្គង់​ខ្លួន​ថា​ នឹង​បំពាក់​មុខងារ​ស្កេន​នៅ​ខាងក្រោយ​ដដែល។

ថ្វី​បើ​ដូច្នេះ​ តែ​ Samsung កំពុង​បន្ត​ដំណើរការ​ស្វែងរក​ដំណោះស្រាយ​លើ​បច្ចេកវិទ្យា​មួយ​នេះ​។

ក្រុមហ៊ុន​មិន​ទាន់​ទាំង​ជ្រើសរើស​អ្នក​ផ្គត់ផ្គង់​ ឬ​បច្ចេកវិទ្យា​ប្រើ​សម្រាប់​មុខងារ​ស្កេន​ក្នុង​អេក្រង់​នៅឡើយ​ទេ​។ ដោយ​ជម្រើស​មាន​ច្រើន​រួមមាន​ Ultrasonic scanner ពី​ Qualcomm, Optical ពី​ Beyond Eyes, In-house Scanner ពី​ Samsung ផ្ទាល់​, IGES TEC របស់​ Taiwan ឬ​បាន​ពី​ Synaptics

Samsung Galaxy Note 9 អាច​នឹង​ចាប់ផ្ដើម​ផលិត​ នៅ​ខែ​ មិថុនា​ និង​ប្រកាស​នៅ​ខែ​សីហា​ ដែល​ប្រហែល​ជា​មិន​ទាន់​ពេល​ មាន​វត្តមាន​មុខងារ​នេះ​នោះ​ទេ​។

Samsung Galaxy S9 នឹង​ប្រកាស​ នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ ឆ្នាំ​នេះ​ នៅ​ព្រឹត្តិការណ៍​ MWC ២០១៨ ក៏​នឹង​មិន​មាន​បច្ចេកវិទ្យា​ស្កេន​បង្កប់​ក្នុង​អេក្រង់​នោះ​ដែរ​។

វត្តមាន​មុខងារ​ដ៏​កម្រ​នេះ​ ទំនង​មាន​លើ​ជំនាន់​ក្រោយៗ​ពី​នឹង​ ដូចជា​ Samsung Galaxy S10 ឬ​ Samsung Galaxy Note 10 នៅ​ឆ្នាំ​បន្ទាប់​៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី