ដឹង​ពីមូលហេតុ ​មិន​គួរ​ទិញ​រថយន្ត​ពណ៌​ខ្មៅ​

  • 2018-02-18 23:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​ធ្លាប់​មាន​អារម្មណ៍​ក្ដៅ​ខុស​ធម្មតា​ ពេល​អ្នក​បើក​ទ្វារ​ចូល​រថយន្ត​ ខណៈ​រថយន្ត​បាន​ចត​ចោល​កណ្ដាល​ថ្ងៃ​ត្រង់​ ជាពិសេស​រថយន្ត​មាន​ពណ៌ខ្មៅ​។

ជាទូទៅ​ ពណ៌​ខ្មៅ​ស្រូប​កម្ដៅ​ខ្លាំង​ជាង​ពណ៌​ផ្សេងៗ​។ អ្នក​អាច​អនុវត្ត​គោលការណ៍​នេះ​ ក្នុង​ការ​ជ្រើសរើស​ពណ៌​សំលៀកបំពាក់​ ឬ​របស់​ប្រើប្រាស់​ផ្សេង​ ពេល​ប្រើ​ប៉ះ​នឹង​ថ្ងៃ​បាន​។

កាល​ឆ្នាំ​ ២០០៨ និង ២០០៩ រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​សម្រេច​ចិត្ត​បិទ​ការ​លក់​រថយន្ត​ពណ៌ខ្មៅ​ ទោះ​ថ្មី​ក៏​ដោយ​។ នេះ​មិនមែន​ត្រឹម​តែ​ប៉ះពាល់​ដល់​ផាសុកភាព​ក្នុង​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ​ ក៏​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ​។

ការ​សិក្សា​មួយ​ ឆ្នាំ ២០១១ ដោយ​មន្ទីរ​ពិសោធន៍​ Berkeley (Berkeley Lab Environmental Energy Technologies Division) បាន​បង្ហាញ​ថា ពណ៌​សរ​ ទឹកប្រាក់​ និង​ពណ៌​ភ្លឺ​ដទៃ​ទៀត​អាច​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ប្រើប្រាស់​រថយន្ត​បាន​។

ការ​សិក្សា​បាន​ពិសោធន៍​លើ​រថយន្ត​ Honda Civic ពណ៌ទឹកប្រាក់​ និង​ពណ៌ខ្មៅ​ រក​ឃើញ​ថា​ រថយន្ត​ពណ៌​ភ្លឺ​ ចាំង​ចេញ​ ៦០% នៃ​ពន្លឺ​ព្រះអាទិត្យ​ បើ​ប្រៀប​នឹង​រថយន្ត​ពណ៌ខ្មៅ​ ។ កត្តា​នេះ​ អាច​ធ្វើ​ឲ្យ​រថយន្ត​ពណ៌​ខ្មៅ​ កាត់បន្ថយ​សាំង​ ២% (ដោយសារ​ត្រូវ​បង្កើន​ថាមពល​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​), ការ​បញ្ចេញ​ឧស្ម័នកាបូនិច​កើន​ឡើង​ ១.៩% និង​កើន​ឡើង​ ១% នៃ​ការ​បំភាយ​ឧស្ម័ន​ប៉ះពាល់​បរិស្ថាន​ ក៏​ដូចជា​សុខភាព​ ដទៃ​ទៀត​

រថយន្ត​ពណ៌ខ្មៅ​ ចត​ចោល​នៅ​កណ្ដាល​ថ្ងៃ​ នឹង​កើន​កម្ដៅ​ខ្លាំង​ ក្នុង​រយៈពេល​លឿន​ ព្រម​ទាំង​ប្រើ​រយៈពេល​យូរ​ទើប​កម្ដៅ​​ថមថយ​ ឬ​ត្រូវ​ប្រើ​ថាមពល​ម៉ាស៊ីន​ត្រជាក់​ច្រើន​ក្នុង​ការ​បន្ថយ​កម្រិត​សីតុណ្ហភាព​បែប​នេះ​។

ដូច្នេះ​ គួរ​ចត​រថយន្ត​នៅ​ទី​ម្លប់​ ឬ​ប្រើ​ក្រណាត់​គ្រប​ពី​លើ​ ពេល​ចត​ចោល​នៅ​ទី​វាល​ ជាពិសេស​ ម្ចាស់​រថយន្ត​ពណ៌​ខ្មៅ​ ដើម្បី​ចំណេញ​ថវិកា​ ជួយ​ដល់​បរិស្ថាន​ និង​សុខភាព​ផ្ទាល់​ខ្លួន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ howstuffworks   ប្រែ​សម្រួល៖ ប៊ុនធឿន