ដឹង​តម្លៃ​សម្លៀកបំពាក់​សមាជិក​ក្រុម BTS ម្នាក់​ៗ បាន​ដឹង​ថា​អស់ស្ទះប៉ុណ្ណា

  • 2018-02-19 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ប្រចាំ​ប្រទេស​កូរ៉េ BTS គឺ​ជា​ក្រុម​ចម្រៀង​មួយ​ដែល​ទទួល​បាន​សន្ទុះ​ប្រជាប្រិយភាព​ខ្លាំង មិន​ថា​ទាំង​ក្នុង​ស្រុក​របស់​ខ្លួន​នោះ​ទេ ភាព​ល្បី​ល្បាញ​របស់​ពូក​គេ​គឺ​សឹង​តែ​ពាស​ពេញ​ពិភពលោក​ទៅ​ហើយ។

ដោយ​សារ​តែ​បទ​ចម្រៀង​របស់​ពួក​គេ​មាន​ភាព​ទាក់​ទាញ​ប្លែក ទាំង​ក្បាច់​រាំ បូក​រួម​នឹង​សម្លៀក​បំពាក់​ថែម​ទៀត​នោះ ​រឹត​តែ​បន្ថែម​ភាព​លេច​ធ្លោ​ក្នុង​វីដេអូ​បទ​ចម្រៀង​នីមួយ​ៗ​របស់​ពួក​គេ។ បើ​និយាយ​ពី​សម្លៀក​បំពាក់​នេះ​ទៀត​សោត មិន​ត្រឹម​តែ​មាន​ភាព​ទាក់ទាញ​ប៉ុណ្ណោះ​ទេ រី​ឯ​តម្លៃ​វិញ​ក៏​មិន​ធម្មតា​ដែរ៕

១. អាវ​​ក្រៅ​រូប​ចាក់​ម៉ាក SAINT LAURENT របស់​តារា​ចម្រៀង Jin (៣ ៤៩០​ដុល្លារ)

២. ស្បែក​ជើង​ប៉ាតា​ម៉ាក AMIRI របស់​តារា​ចម្រៀង Suga (៧៥០ដុល្លារ)

៣. អាវ​ចាក់​ម៉ាក Gucci របស់​តារា​ចម្រៀង J-Hope (២ ៥០០ដុល្លារ)

៤. អាវ​ចាក់​ម៉ាក J.W. Anderson របស់​តារា​ចម្រៀង Rap Monster (៥៣៩ដុល្លារ)

៥. ស្បែក​ជើង​ប៉ាតា​​ម៉ាក Saint Laurent របស់​តារា​ចម្រៀង Rap Monster (៦៤៥ដុល្លារ)

៦. អាវ​ក្រៅ​ម៉ាក Gucci របស់​តារា​ចម្រៀង Rap Monster (៤ ២០០ដុល្លារ)

៧. អាវ​ក្រៅ​ម៉ាក Gucci របស់​តារា​ចម្រៀង Jimin (៦ ២៥០ដុល្លារ)

៨. ស្បែក​ជើង​ប៉ាតា​ម៉ាក Amiri របស់​តារា​ចម្រៀង Jimin (៦១០ដុល្លារ)

៩. ក្រវាត់​ក​ម៉ាក Gucci របស់​តារា​ចម្រៀង V (២៦០ដុល្លារ)

១០. អាវ​យឺត​ម៉ាក Gucci របស់​តារា​ចម្រៀង Jungkook (៩១០ដុល្លារ)

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី