ចេះតែមាន! ស្ត្រីម្នាក់នេះសុខចិត្តប្រថុយជីវិតឲ្យតែបានត្រគាកធំជាងគេដាច់ (វីដេអូ)
- 2018-02-20 07:53:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះតែមាន! ស្ត្រីម្នាក់នេះសុខចិត្តប្រថុយជីវិតឲ្យតែបានត្រគាកធំជាងគេដាច់ (វីដេអូ)
ចន្លោះមិនឃើញ
ជាការពិតណាស់ មនុស្សគ្រប់រូបនៅលើភពផែនដីនេះតែងតែមានបំណងប្រាថ្នាដែលខ្លួនឯងចង់បាន។ ប៉ុន្តែបំណងប្រាថ្នាទាំងនោះគឺមិនដូចគ្នានោះទេ អ្នកខ្លះចង់ក្លាយជាមនុស្សជោគជ័យម្នាក់ រីឯអ្នកខ្លះទៀតចង់ក្លាយជាអ្នកមានមួយរូប។
ប្លែកអ្វីតែស្ត្រីវ័យ២៤ឆ្នាំរូបនេះ បំណងប្រាថ្នារបស់នាងគឺចង់ផ្លាស់ប្ដូរខ្លួនឯងឲ្យមានត្រគាកធំជាងគេនៅលើពិភពលោក។
ស្ត្រីជនជាតិស្វីសម្នាក់ឈ្មោះ Natasha បានធ្វើឲ្យអ្នកទស្សនានិងក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលនៅពេលដែលនាងបានមានវត្តមានក្នុងកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា "The Doctors”។ នៅពេលឡើងក្នុងកម្មវិធីនោះ គ្រប់គ្នាចាប់អារម្មណ៍ទៅលើត្រគាកដ៏ធំរបស់នាង តែអ្វីដែលរឹតតែភ្ញាក់ផ្អើលទៀតនោះ នាងបាននិយាយថា នាងចង់បានត្រគាកឲ្យធំជាងនេះទៀត។
ស្ត្រីដែលញៀននឹងការវះកាត់រូបនេះបាននិយាយថា៖ "បំណងប្រាថ្នារបស់ខ្ញុំគឺខ្ញុំចង់បានត្រគាកដែលធំជាងគេលើពិភពលោក។ ខ្ញុំមិនបានដឹងថាកំណត់ត្រាពិភពលោកមានទំហំប៉ុណ្ណានោះទេ ខ្ញុំកំពុងតែរកមើលកំណត់ត្រានោះ"។
ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យបានព្រមាននាងថាការប៉ងចង់បំបែកកំណត់ត្រានេះ គឺវាមានគ្រោះថ្នាក់ខ្លាំងណាស់ដល់ជីវិតនាង។ តែទោះជាក្រុមគ្រូពេទ្យនិយាយបែបនេះក៏ដោយ ស្ត្រីរូបនេះនៅតែប្រកាន់ជំហរលើអ្វីដែលនាងប៉ងជានិច្ច។ នាងបាននិយាយថា៖ "មនុស្សគ្រប់គ្នាប្រាប់ឲ្យខ្ញុំឈប់ទៅវះកាត់ទៀតទៅ ខ្ញុំគោរពគំនិតរបស់ពួកគេ ប៉ុន្តែខ្ញុំក៏ស្រឡាញ់ខ្លួនខ្ញុំដែរ។ ខ្ញុំត្រូវតែសម្រេចបំណងរបស់ខ្ញុំទោះជាមានរឿងអីកើតឡើងក៏ដោយ។ គ្រប់គ្នាមានជីវិតតែមួយ អ៊ីចឹងរស់នៅជីវិតនេះឲ្យសមបំណងខ្លួនឯងទៅ"៕
ទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖
សាហាវ! តារា Cosplay ជនជាតិជប៉ុនម្នាក់រកលុយបានរាប់ពាន់ដុល្លារក្នុង១ ម៉ោង
ម៉ូដសក់ចម្លែកៗរបស់តួស្រីក្នុងរឿងចិនបុរាណ ឃើញហើយកប់យោបល់