អស្ចារ្យ! កុមារីអច្ឆរិយឥណ្ឌាម្នាក់បំបែកឯកត្តកម្មច្រៀង១០២ ភាសា រយៈពេលស្មានមិនដល់
- 2018-02-22 04:08:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! កុមារីអច្ឆរិយឥណ្ឌាម្នាក់បំបែកឯកត្តកម្មច្រៀង១០២ ភាសា រយៈពេលស្មានមិនដល់
ចន្លោះមិនឃើញ
រឿងរ៉ាវភ្ញាក់ផ្អើលបានកើតឡើង ដោយបានធ្វើឲ្យមហាជនជាច្រើនជុំវិញពិភពលោកនឹកស្មានមិនដល់ចំពោះក្មេងស្រីម្នាក់ដែលមានទេពកោសល្យអស្ចារ្យអាចបំបែកកំណត់ត្រាពិភពលោកដល់ទៅ ២ក្នុងពេលតែ១។
កុមារីជនជាតិឥណ្ឌាវ័យ ១២ឆ្នាំម្នាក់មានឈ្មោះថា Suchetha Satish បានធ្វើឲ្យមហាជនបើភ្នែកសព្រាត ពេលនាងអាចបំបែកឯកត្តកម្មពិភពលោកដល់ទៅ ២ក្នុងពេលតែមួយ ដោយច្រៀងចម្រៀងដល់ទៅ ១០២ភាសាខុសៗគ្នា អំឡុងពេលប្រគំតន្ត្រី ដែលមានរយៈពេលជាង ៦ម៉ោងតែឯង។
កុមារីថ្នាក់ទី ៧ ថ្នាក់វិទ្យាល័យក្នុងទីក្រុងឌុយបៃរូបនេះ បានត្រៀមខ្លួនបំបែកកំណត់ត្រាអស្ចារ្យនេះត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះ។ Suchetha អាចច្រៀងភាសាឥណ្ឌាផ្សេងៗទៀតជាច្រើនដូចជា Hindi, Malayalam, Tamil ក៏ដូចជាអង់គ្លេសជាដើម និងភាសាផ្សេងទៀតជាច្រើន។
នៅថ្ងៃដ៏មានន័យ ទី ២៥ ខែមករា ឆ្នាំ ២០១៨ ក្មេងតូចអាយុ ១២ឆ្នាំនេះ បានឡើងបង្ហាញសមត្ថភាពចំពោះមហាជនជាច្រើននាក់ក្នុងទីក្រុងឌុយបៃ ដោយច្រៀងដល់ទៅ ១០២ភាសា ក្នុងរយៈពេលរហូតទៅដល់៦ម៉ោង និង១៥នាទី។
កុមារឆ្នើមនេះកើតក្នុងគ្រួសារដែលស្រឡាញ់តន្ត្រីខ្លាំង ហើយនាងចាប់ផ្ដើមរៀនពីតន្ត្រី Carnatic (ប្រភេទតន្ត្រីរបស់ ឥណ្ឌា) នៅពេលនាងមានអាយុទើប ៤ឆ្នាំ។ រហូតដល់៨ឆ្នាំ Suchetha ក៏ចាប់ផ្ដើមរៀនតន្ត្រី Hindustani ទៀត។
ស្ដាប់ដល់នាទីទី ៤ នាងច្រៀងបទខ្មែរ៖
មានម្ដង នាងធ្លាប់និយាយប្រាប់វិបសាយ Gulf News ថា បទចម្រៀងជាភាសាបរទេសដែលនាងច្រៀងដំបូងគេគឺ ជប៉ុន។ ចំណែកបទចម្រៀងផ្សេងទៀតដែល Suchetha អាចច្រៀងបាន មានដូចជាបទភាសាខ្មែរ អារ៉ាប់ ចិន ហ្វីលីពីន បារាំង ហុងគ្រី អាល្លឺម៉ង់ ក្រិក កូរ៉េ រុស្សី ថៃ អ៊ុយក្រែន សូម៉ាលី វៀតណាម អេស្ប៉ាញ និងភាសាផ្សេងទៀតសរុបទាំងអស់ ១០២៕
ចុចអាន៖
ចេះតែមាន! ស្ត្រីម្នាក់នេះសុខចិត្តប្រថុយជីវិតឲ្យតែបានត្រគាកធំជាងគេដាច់
អ្នកសុំទានសាច់ខ្ចីជនជាតិម៉ាឡេស៊ីម្នាក់ ធ្វើឲ្យគ្រប់គ្នាផ្អើលពេញអ៊ីនធឺណិត