ទើបវគ្គ៣២ក្រុមសោះ តែវីរបុរស Arsenal ហ៊ានទាយក្រុម២ជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ Europa
- 2018-02-22 07:49:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបវគ្គ៣២ក្រុមសោះ តែវីរបុរស Arsenal ហ៊ានទាយក្រុម២ជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ Europa
ចន្លោះមិនឃើញ
ទោះ UEFA Europa League ទើបឈានដល់វគ្គ៣២ក្រុមក៏ដោយ ក៏ Robert Pires ហ៊ានទាយពីក្រុម២ដែលមានលទ្ធផលឡើងប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រនៅរដូវកាលនេះ។
វីរបុរសក្រុមកាំភ្លើងធំជឿជាក់ថា Atletico Madrid និង Arsenal គឺជាក្រុមដែលសង្ឃឹមខ្ពស់ក្នុងការប៉ះគ្នាលើកពាននៅ Lyon ប្រទេសបារាំង។ Arsenal ប៉ះ Ostersunds នៅរាត្រីនេះសម្រាប់ជើងទីពីរបន្ទាប់ពីឈ្នះ ៣-០ នៅជើងទីមួយកាលពីសប្ដាហ៍មុន។
ដោយឡែក Atletico Madrid ត្រូវស្វាគមន៍ Kobenhavn ក្រោយឈ្នះជើងទីមួយ ៤-១ រួចមក។ បុរសវ័យ៤៤ឆ្នាំ បន្តថាការឈ្នះ Europa League គឺជាវិធីតែមួយគត់ដែល Arsenal អាចលេង Champions League រដូវកាលក្រោយ បន្ទាប់ពីនៅ Premier League ក្រុមនេះហាក់ដាច់ពិន្ទុក្រុមលេខ៤ឆ្ងាយបន្តិចទៅហើយ។
គួរបញ្ជាក់ថា Manchester United បញ្ចប់ចំណាត់ថ្នាក់លេខ៦ក្នុងតារាង Premier League ២០១៦/១៧ តែបានកៅអី Champions League រដូវកាលនេះដោយសារលើកពាន Europa League៕