ត្បិត​​មិន​ដែល​​ចាញ់​តែ​ការ​ប៉ះ សរ សី គឺ​ជា​ប្រកួត​អន្តរជាតិ​លើក​ដំបូង​របស់ ​ Phoe Thaw

  • 2018-02-22 08:35:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ស្អែក​​​ការ​ប្រកួត​រវាង​កីឡាករ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ Phoe Thaw និង​កីឡាករ​ចាស់​វស្សា​​កម្ពុជាសរ សី នឹង​ចាប់​ផ្ដើម​ហើយ​ ក្នុង​កីឡដ្ឋាន​ក្នុង​សាល Thuwunna Indoor Stadium ក្នុង​ទីក្រុង​យាំងហ្គោន។

រូបភាព Cambodian Top Team

​Phoe Thaw ជា​កីឡាករ​ MMA​លំដាប់​ប្រទេស​មួយ​រូប​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់​ពី​​មិត្ត​រួម​ជាតិ Aung La N Sang ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់ One Championship។ ឆ្លង​កាត់​៥​​ប្រកួត​​ក្នុង​ទ្រង់​កន្លង​ទៅ Phoe Thaw មិន​ដែល​ស្គាល់​ជាតិ​ចាញ់​ឡើយ។ តែ​សម្រាប់​ជ័យជម្នះ​ទាំង​អស់​នោះ Phoe Thaw ផ្ដួល​មិត្តរួមជាតិ​ទាំង​អស់​ មិន​ដែល​ប្រកួត​អន្តរជាតិ​ទេ។ ការ​ប្រឈម​មុខ​ជាមួយ សរ សី​នៅ​រាត្រី​ស្អែក​ជា​វាយ​អន្តរ​ជាតិ​លើក​ដំបូង​របស់​អតីត​កូន​សិស្ស​ ចាន់ រតនា​រូប​នេះ។

ងាក​ទៅ​ជើង​ខ្លាំង​កម្ពុជា​វិញ សរ សី​ខកខាន​ឡើង​សង្វៀន​​យូរ​ បន្ទាប់​ពី​ជាប់​ភារកិច្ច​បង្ហាត់​គុន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ជាង​២​ឆ្នាំ។ យ៉ាងណា​នេះ​មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​កីឡាករ​វ័យ​ជ្រេ​ចូល​ប្រកួត One Championship កាល​ពី​ឆ្នាំ​២០១៥ គេ​ធ្លាប់​យក​ឈ្នះ​មិត្តរួមជាតិ ជីម ចិត្រា​ក្នុង​ទឹក​ពីរ​នា​​កម្មវិធី​ក្នុង​ទ្រុង​ល្បី​មួយ​នេះ កាល​រៀបចំ​នៅ​កម្ពុជា។ ប្រវត្តិ​ប្រកួត​ MMA សរ សី​ធ្លាប់​ប្រកួត​៤​ដង ឈ្នះ ៣ ចាញ់​១។

ជា​រឿង​ចាប់​អារម្មណ៍​មួយ​ទៀត​​ ត្បិត​តែ​មួយ​រយៈ​ចុងក្រោយ​ Phoe Thaw ទៅ​ហាត់​នៅ​កោះ​ភូកេត​ប្រទេស​ថៃ ប៉ុន្តែ​ក្នុង​ការ​ប្រកួត​ស្អែក​អតីត​គ្រូ​របស់​ខ្លួន ​ចាន់ រតនា នឹង​ទៅ​ឲ្យ​ទឹក​ផ្ទាល់​នៅ​ប្រទេស​មីយ៉ានម៉ា។ នេះ​បើ​តាម​ ចាន់ រតនា​ប្រាប់​ Sabay៕​​​

​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ