​ចំណាយ​-ចំណូល​របស់​​ FFC ​ឆ្នាំ​​២០១៧ ខុស​គ្នា​ឆ្ងាយនឹង​​​ឆ្នាំ​២០១៥ & ២០១៦

  • 2018-02-26 04:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​បាន​រៀប​ចំ​ធ្វើ​មហាសន្និបាត​បូក​សរុប​ការងារ​​ប្រចាំ​ឆ្នាំ​២០១៧​ និង​ដាក់​ទិស​ដៅ​ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​ភ្នំពេញ។ មហាសន្និបាត​នេះ​​ក៏​បាន​បង្ហាញ​ពី​​ចំណូល​​ និង​ចំណាយ​របស់​សហព័ន្ធ​​ផង​ដែរ។ ប្រៀប​ធៀប​ចំណាយ-ចំណាយ​ឆ្នាំ​២០១៧ ទៅ​នឹង​ឆ្នាំ​២០១៦ និង​២០១៥​ឃើញ​ថា ខុស​​ច្រើន​។

មហាសន្និបាត​ឆ្នាំ​២០១៨

**ខាង​ក្រោម​ជា​ទិន្នន័យ​នៃ​ការ​ចំណាយ​ ចំណូល​ និង​សំណល់​របស់​សហព័ន្ធ​​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ**​ ។

ឆ្នាំ​២០១៧ (របាយ​ការណ៍​មហាសន្និបាត​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​​២០១៨)​

  • សរុប​​ប្រាក់​ចំណូល​​ទាំង​អស់៖ ៧​ ៧១៣ ៦៩០​ដុល្លារ​អាមេរិក​

  • សរុប​ប្រាក់​ចំណាយ​ទាំង​អស់៖ ៧ ១៤៦ ៣៨៤​ដុល្លារ​អាមេរិក​

  • ​ប្រាក់​នៅ​សល់​ពី​ចំណាយ​៖ ៥៦៧ ៣០៦​ដុល្លារ​អាមេរិក​

ឆ្នាំ​២០១៦ (របាយ​ការណ៍​មហាសន្និបាត​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​​២០១៧)​

  • សរុប​​ប្រាក់​ចំណូល​៖ ៣៦៦៦៤៤២.៤៥ដុល្លារ​អាមេរិក

  • សរុប​ប្រាក់​​ចំណាយ​៖ ៣៥០២៥១៣.៩២ដុល្លារ​អាមេរិក​

  • ប្រាក់​​នៅ​សល់​ពី​​ចំណាយ​៖ ១៦៣៩២៨.៥៣ ដុល្លារ​អាមេរិក​

ឆ្នាំ​២០១៥ (របាយ​ការណ៍​មហាសន្និបាត​ថ្ងៃ​ទី​​១៦​ ខែ​មីនា​ ឆ្នាំ​​២០១៦)​

  • សរុប​​ប្រាក់​ចំណូល​​ទាំង​អស់៖ ៤ ៣០៥ ៤១៩​ ​ដុល្លារ​អាមេរិក

  • សរុប​ប្រាក់​ចំណាយ​ទាំង​អស់៖ ៣ ២៦៥ ៣៦៦​ដុល្លារ​អាមេរិក​

  • សរុប​ប្រាក់​ចំណាយ​ទាំង​អស់៖ ១ ០៤០ ០៥២​ ដុល្លារ​អាមេរិក​

សន្និបាត​កាល​ពី​ឆ្នាំ​២០១៦

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី