Tao រង​ការ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ ក្រោយ​ជ្រុល​ខ្លួនអួត​ពី​ឡានស្ព័រ​

  • 2018-02-26 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​ក្រុម​ EXO មក​ពី​ប្រទេស​ចិន​ Tao កំពុង​ប្រឈម​នឹង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​មហាជន​ ពេល​បង្ហាញ​ឡាន​ថ្មី​កាល​ពី​ពេល​ថ្មីៗ។

Tao តារា​ប្រុស​ចិន​ល្បី​ ដែល​បំបែក​ខ្លួន​ពី​ក្រុម​ចម្រៀង​ EXO បាន​បង្ហោះ​រូប​ភាព​ឡាន​ទំនើប​រួម​មាន​ Lamborghini Aventador និង​ Aston Martin Rapide S លើ​គណនី​ Weibo ដោយ​សរសេរ​ថា៖ "កាល​ពី​តូច​ ខ្ញុំ​ស្រមៃ​ចង់​បាន​ឡាន​ ៧​គ្រឿង​ ហើយ​ឥឡូវ​ខ្ញុំ​នៅ​ខ្វះ​១គ្រឿង​ទៀត។ នាគ​ថ្មី​ (ឡាន) នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ ដូចនេះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់"។

តារា​វ័យ​ ២៤​ឆ្នាំ​បន្ត​ទៀត​ថា៖ "ប្រសិន​ខ្ញុំ​មាន​ថ្ងៃ​ឈប់​សម្រាក​ អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ជាង​គេ​គឺ​ ថត​រូប​ឡាន​ទាំង​អស់​របស់​ខ្ញុំ។ វា​ជា​អ្វី​ដែល​រំភើប​បំផុត​ក្នុង​ជីវិត​ ហើយ​កាន់​តែ​រីករាយ គឺ​ពេលបើ​កឡាន​ទាំង​នោះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ អម​ដោយការ​កម្សាន្ត​អារម្មណ៍ ជាមួយតន្ត្រី”។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​មាន​ការ​មិន​ពេញ​ចិត្ត​នោះ​គឺ​ នៅ​ពេល​លោក​ភ្ជាប់​ជាមួយ​ពាក្យពេចន៍​ខ្លះ​ដែល​បង្កប់​ន័យ​ប្រៀបដូច គ្រប់​គ្នា​មិន​អាច​រក​លុយ​ទិញ​ឡាន​ដល់​ទៅ​ ៧​ដូច​លោក។ ប្រការ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​ជា​ច្រើន​រិះ​គន់​ Tao​ និង​អន់​ចិត្ត​នឹង​អ្វី​ដែល​លោក​បង្ហាញ​ណាស់៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី