ប្រទះ​ឃើញ Camila Cabello ស្និទ្ធស្នាល​ជាមួយ​មិត្ត​ប្រុស​គួរ​ឲ្យ​ច្រណែន​នៅ​ព្រលាន​យន្តហោះ​

  • 2018-02-27 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កំពុង​ល្បី​ខ្លាំង Camila Cabello ទើប​តែ​បង្ហាញ​គេ​ឲ្យ​ដឹង​ពី​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ លោក Matthew Hussey ដែល​ជា​អ្នក​វិភាគ​បញ្ហា​គូ​ស្រករ​ដ៏​ល្បី​មួយ​រូប​ ថ្មីៗ​នេះ​ពេល​ទៅ​ដើរ​លេង​លំហែ​នៅ​ Mexico ​កាល​ពី​ដើម​ខែ​នេះ​។

ចំពោះ​ពេល​នេះ​វិញ​ពួក​គេ​កំពុង​តែ​ស្និទ្ធស្នាល​ជាមួយ​គ្នា​មិន​ធម្មតា ដោយ​តែង​តែ​ចំណាយ​ពេល​ជា​ច្រើន​ជាមួយ​គ្នា​ ជាក់​ស្ដែង​ពួក​គេ​ត្រូវ​គេ​ប្រទះ​ឃើញ​ កៀក​កើយ​គ្នា​ខ្លាំង​បន្ទាប់​ពី​ត្រលប់​មក​ពី​ធ្វើ​ដំណើរ​លំហែ​ជាមួយ​គ្នា​ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ​នៅ​ព្រលាន​យន្តហោះ​ LAX ទីក្រុង​ Los Angeles។

ខណៈ​ពេល​អ្នក​ទាំង​ពីរ​កំពុង​តែ​សប្បាយ​ចិត្ត​ជាមួយ​គ្នា Camila ក៏​កំពុង​តែ​រីករាយ​នឹង​អាជីព​ជា​អ្នក​ចម្រៀង​របស់​នាង​ផង​ដែរ ដោយ​បទ​ចម្រៀង "Havana” ទើប​តែ​ទទួល​​បាន​ចំណាត់​ថ្នាក់​លេខ​១​ ព្រម​ទាំង​ចំណាយ​ពេល​ដល់​ទៅ ២៧​សប្ដាហ៍​នៅ​តារាង​លំដាប់​ថ្នាក់​ចម្រៀង​ Billboard Hot 100។

លោក Matthew Hussey គឺ​ជា​អ្នក​ផ្ដល់​ប្រឹក្សា​ស្នេហា​មួយ​រូប ពេញ​និយម​សម្រាប់​នារី​និង​ព្រម​ទាំង​ជា​អ្នក​និពន្ធ​ផង​ដែរ​៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម