ព្រោះឥទ្ធិពល Black Panther ឆ្មា​ខ្មៅ​ត្រូវគេ​សុំ​យក​ទៅ​ចិញ្ចឹម​គ្មាន​សល់​មួយ​ក្នុង​ហាង

  • 2018-03-01 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ជោគ​ជ័យ​នៃ​រឿង Black Panther បាន​ធ្វើ​ឲ្យ​ការ​សុំសត្វ​​ឆ្មា​សម្បុរ​ខ្មៅ​ទៅ​ចិញ្ចឹម​មាន​ការ​កើន​ឡើង​លើស​ពី​ការ​រំពឹង​ទុក។

បើ​តាម​បុគ្គលិក​ម្នាក់​ក្នុង​កន្លែងសត្វ​ចិញ្ចឹម​មួយ​នៅ​ទី​ក្រុង Durango ក្នុង​រដ្ឋColorado បាន​និយាយ​ថា៖ "ផល​ប្រយោជន៍​ដែល​ទទួល​បាន​ពី​រឿង Black Panther គឺ​ទទួល​បាន​លើស​ពី​ការ​រំពឹង​ទុក។ កន្លែង​ចិញ្ចឹម​សត្វ​ក្នុង​តំបន់​របស់​ខ្ញុំ ធ្លាប់​តែ​មាន​ឆ្មា​សម្បុរ​ខ្មៅ​ពី​៥០ ទៅ ៦០​ក្បាល ឥឡូវ​នេះ​គ្មាន​សល់​សូម្បី​តែ​មួយ​ក្បាល។ ព្រោះ​ថា ពួក​គេ​បាន​សុំ​ទៅ​ហើយ​ដាក់​ឈ្មោះ​តាម​តួអង្គ​នៅ​ក្នុង​រឿង​នេះ។ ឈ្មោះ "T'challa” គឺ​ពេញ​និយម​ជាង​គេ ប៉ុន្តែ​​ក៏​មាន​ឈ្មោះ​ផ្សេង​ទៀត​ដែរ ដូច​ជា "Okoyes និង Shuris អី​ជា​ដើម​ហ្នឹង"។

រោង​ភាពយន្ត​មួយ​ឈ្មោះ The Alamo Drafthouse ក្នុង​ទីក្រុង Richardson នៃ​រដ្ឋ Texas បាន​សហការ​គ្នា​ជាមួយ​មជ្ឈមណ្ឌល Operation Kindness សម្រាប់​ការ​ចិញ្ចឹម​កូន​ឆ្មា​តូច​ក្នុង​កន្លែង​របស់​ពួក​គេផងដែរ។ អ្នក​គ្រប់​គ្រង​ឈ្មោះ Daniel Wallace បាន​និយាយ​ថា៖ "វា​អាច​ជា​ការ​ផ្សព្វផ្សាយ​មួយ​សម្រាប់​រឿង "Black Panther។ ពួក​យើង​នឹង​ផ្ដល់​សំបុត្រ​កុន​២​សន្លឹក​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​អ្នក​ណា​ដែល​យក​ឆ្មា​មួយ​ក្បាល​ទៅ​ចិញ្ចឹម"។

ឆ្មា​សម្បុរ​ខ្មៅ​ត្រូវ​បាន​មនុស្ស​ទូទៅ​ចាត់​ទុក​ថា​ជា​សត្វ​មិន​ល្អ នាំ​ភាព​ចង្រៃ​ចូល​ផ្ទះ ប៉ុន្តែ​ចាប់​តាំង​ពី​រឿង "Black Panther” នេះ​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​រួច​មក មនុស្ស​ជា​ច្រើន​ងាក​មក​ចាប់​អារម្មណ៍​លើ​ឆ្មា​សម្បុរ​បែប​នេះ​ច្រើន៕

ចុចអាន៖

ប្រភព៖ 9gag   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម