បណ្តាំម្តាយក្មេក និយាយចំៗខ្លាំង បុរសគ្រប់រូបគួរតែដឹង
- 2018-03-02 03:35:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្តាំម្តាយក្មេក និយាយចំៗខ្លាំង បុរសគ្រប់រូបគួរតែដឹង
ចន្លោះមិនឃើញ
នៅថ្ងៃដែលខ្ញុំភ្ជាប់ពាក្យ ម្ដាយក្មេកបាននិយាយជាមួយខ្ញុំថា៖
“កូនស្រីម៉ែមិនមែនល្អឥតខ្ចោះទេណា៎ កូនត្រូវទ្រាំបើនាងឆាប់ខឹង។ បើថ្ងៃណាមួយវាមិនស្រស់ មិនស្អាតដូចថ្ងៃនេះ សូមគិតដល់ហេតុផលដែលកូនស្រឡាញ់និងចង់រស់នៅជាមួយនាងពេលនេះឲ្យបានច្រើន។”
ពាក្យសម្ដីរបស់ម្ដាយក្មេកនៅថ្ងៃនោះ នៅតែស្ថិតក្នុងខួរក្បាលរបស់ខ្ញុំគ្រប់ពេលដែលខ្ញុំធុញទ្រាន់ និងឈ្លោះគ្នាជាមួយប្រពន្ធ។
ព្រោះប្រពន្ធខ្ញុំគឺជាមនុស្សរឿងច្រើន... នាងមិនមែនជាមនុស្សស្រួលយកចិត្ត អារម្មណ៍ប្រែប្រួលតាមថ្ងៃ ថ្ងៃណាឡើងក៏ឡើង ថ្ងៃណាចុះក៏ចុះ។
ព្រោះនាងជាប្រពន្ធ នាងជាមនុស្សស្រីមានរដូវ នាងជាម្ដាយ ប៉ុន្តែមិនថានាងមានសភាពអារម្មណ៍បែបណា នាងនៅតែជាមនុស្សស្រីតែម្នាក់គត់ដែលខ្ញុំសម្រេចចិត្តរៀបការជាមួយ។
សម្រាប់ខ្ញុំ ប្រពន្ធមិនត្រឹមតែជាគូជីវិតនោះទេ ប៉ុន្តែប្រពន្ធគឺជាថ្នាំទាំងសម្រាប់ចិត្ត ទាំងសម្រាប់កាយ។ ប្រពន្ធគឺជាទូអេធីអឹម ជានាឡិការោទ៍ ជាអ្នកផ្ដល់ភាពកក់ក្ដៅក្នុងចិត្ត ជាអ្នកចម្អែតក្រពះ ជាសំឡេងតឿនសតិ និងជាម្ដាយរបស់កូនខ្ញុំ អីចឹងឲ្យឈ្លោះ ឬធុញមុខគ្នាយ៉ាងម៉េចកើត?
ខ្ញុំអត់ចង់ទៅរកប្រពន្ធថ្មីឯណាទេ ព្រោះបើទោះបីប្រពន្ធខ្ញុំមហាសែនកាច ឆ្នាសអីក៏ដោយ ប៉ុន្តែបើឲ្យទៅរកប្រពន្ធថ្មីដែលស្រឡាញ់កូន និងស្រឡាញ់ខ្ញុំបានស្មើប្រពន្ធម្នាក់នេះ ទៅរកឯណាក៏មិនបានដែរ។
ចុចអាន៖