ប្រើទេពកោសល្យអស្ចារ្យ តម្រៀបកាក់ផ្ដុំគ្នា ទទួលលទ្ធផលមិនគួរឲ្យជឿ (មានវីដេអូ)

  • 2018-03-02 03:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​មាន​គណនី Twitter ឈ្មោះ Thumb Tani បាន​ប្រើ​ប្រាស់​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​ខ្លួន តម្រៀប​កាក់​នៅ​លើ​ឧបករណ៍​ផ្ទះ​បាយ, កែវ​ស្រា និង​សូម្បី​តែ​ប៊ិច​ចុង​ស្រួច។

លោក Shunsuke Tani និយាយ​ថា លោក​បាន​ចាប់​ផ្ដើម​តម្រៀប​កាក់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​ព្យាយាម​ដាក់​កាក់​តម្លៃ ១​យេន ឲ្យ​នៅ​លើ​កាក់​តម្លៃ ១០​យេន។ ក្រោយ​មក​ទៀត ការ​តម្រៀប​កាក់​ក៏​កើន​ច្រើន​ឡើង​ៗ ហើយ​ចំណាយ​ពេល​ចាប់​ពី៣-៤​នាទី​ទៅ កន្លះ​ម៉ោង​អាស្រ័យ​លើ​ការ​រៀប​ចំ​របស់​លោក។

ចង់​ដឹង​ថា ការ​តម្រៀប​កាក់​របស់​សិល្បករ​ខាង​លើ​ មាន​ភាព​អស្ចារ្យ​យ៉ាង​ណា សូម​ទស្សនា​រូបភាព​ខាង​ក្រោម ៖

វីដេអូ ៖

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន