មនុស្សស្រីមាន ៦ ចំណុចនេះ កាន់តែលេចធ្លោ និងទាក់ទាញ ក្នុងក្រសែភ្នែកមនុស្សប្រុស
- 2018-03-03 03:28:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីមាន ៦ ចំណុចនេះ កាន់តែលេចធ្លោ និងទាក់ទាញ ក្នុងក្រសែភ្នែកមនុស្សប្រុស
ចន្លោះមិនឃើញ
ចង់ឲ្យគេចាប់អារម្មណ៍ និងឲ្យតម្លៃខ្ពស់លើអ្នក ដំបូងអ្នកត្រូវមើលពីខ្លួនឯងសិន ថាខ្លួនសមនឹងភាពលេចធ្លោនោះឬនៅ? ៦ចំណុចខាងក្រោមនោះនឹងជួយឲ្យនារីកាន់តែលេចធ្លោ និងទាក់ទាញក្នុងក្រសែភ្នែកមនុស្សជាច្រើន ពិសេសមនុស្សប្រុសតែម្ដង ៖
១. បង្កើនតម្លៃខ្លួនឯងតាមសកម្មភាព
ត្រូវរៀនធ្វើអ្វីដែលបង្ហាញថាខ្លួនឯងមានតម្លៃខ្ពស់ ដូចជាធ្វើការងារដែលល្អៗ រៀនឲ្យបានពូកែ ឬមានភាពរីករាយឲ្យបានច្រើន។ នៅពេលដែលអ្នកមានតម្លៃកាន់តែល្អ មនុស្សដែលសម្លឹងមករកអ្នកក៏ជាមនុស្សដែលពិសេសៗដែរ។
២. មានទំនុកចិត្តលើខ្លួនឯង
អ្នកត្រូវធ្វើជាមនុស្សស្រីដែលមានទំនុកចិត្តលើខ្លួនឯង ទាំងសម្រស់ ទាំងចំណេះដឹង និងបង្ហាញឲ្យគាត់ឃើញថាអ្នកមិនមែនជាមនុស្សដែលគេងាយបោកប្រាស់ ឬយកបានដោយស្រួលនោះឡើយ។ ម្យ៉ាងទៀតការមានភាពជឿជាក់លើខ្លួនឯង ក៏ធ្វើឲ្យគេកាន់តែចង់បានអ្នក។
៣. មានជីវិតផ្ទាល់ខ្លួន
ជាមនុស្សស្រីដែលមានជីវិតផ្ទាល់ខ្លួនគឺមើលទៅមានភាពពិសេសបំផុតព្រោះអ្នកមិនចាំបាច់ខ្វល់ខ្វាយច្រើនទៅលើរឿងផ្សេង។ ការរីករាយជាមួយគ្រួសារ ការកម្សាន្តជាមួយមិត្តភក្តិ និងពេលវេលាផ្ទាល់ខ្លួននៅតែជាអ្វីដែលអ្នកត្រូវតែមាន ព្រោះនេះបានបង្ហាញថាអ្នកមិនមែនជាមនុស្សស្រីដែលជំពាក់ជំពិនលើស្នេហាច្រើន។
៤. រាប់អានមនុស្សល្អៗ
គ្រាន់តែមើលមនុស្សដែលអ្នករាប់អានក៏អាចអាចដឹងថាអ្នកជាមនុស្សបែបណាទៅហើយ ដូច្នេះការរាប់អានមនុស្សត្រូវតែប្រយ័ត្នប្រយែង។ ត្រូវចេះជ្រើសរើសរាប់អានមិត្តដែលល្អៗ មានប្រយោជន៍ហើយជាពិសេសអត្តចរិតល្អ។
៥. មានភាពរឹងមាំ
អ្នកត្រូវធ្វើជាមនុស្សស្រីដែលរឹងមាំ ជាពិសេសក្នុងរឿងស្នេហាតែម្ដង។ ត្រូវមានអ្វីដែលជារបស់ខ្លួនមិនមែនចាំតែតាមគេតាមឯងឡើយ ត្រូវរៀនធ្វើអ្វីដោយខ្លួនឯង ដោះស្រាយបញ្ហាដោយខ្លួនឯងដោយមិនបាច់ពឹងគេ។
៦. រៀបចំខ្លួនឲ្យបានសមរម្យ និងថ្លៃថ្នូរ
ការរៀបចំខ្លួនក៏ជាចំណុចពិសេសមួយដែរ ដូច្នេះអ្នកត្រូវចេះជ្រើសរើសសំលៀកបំពាក់ណាដែលសមសួន និងពាក់ជាប់ខ្លួនទៅស្រស់ស្អាត ថ្លៃថ្នូរ។ ម្យ៉ាងទៀតត្រូវដឹងថាពេលណាត្រូវស្លៀកពាក់អី ព្រោះបើខុសកាលៈទេសៈនោះ អ្នកអាចត្រូវបានគេគិតថាមិនដឹងពីសង្គមច្រើន។
បើសកម្មភាពអ្នកធ្វើចេញមកមិនល្អ មិនខ្ពង់ខ្ពស់ផង កុំរំពឹងថាមនុស្សល្អ មនុស្សខ្ពង់ខ្ពស់អាចមើលឃើញអ្នកនោះ៕
ចុចអាន៖