Apple គ្រោង​នឹង​បញ្ចេញ Macbook Air មក​លក់​ជា​ថ្មី​តម្លៃ​ថោក​ជាង​មុន

  • 2018-03-04 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple មាន​គម្រោង​នឹង​បញ្ចេញ​ឡេបថប​ត្រកូល Macbook Air មក​កាន់​ទីផ្សារ​ជា​ថ្មី​នៅ​ចុង​ឆ្នាំ ២០១៨ ជាមួយ​តម្លៃ​ក្រោម ១ ០០០ ដុល្លារ។

រូប​តំណាង

តាម​ការ​ឲ្យ​ដឹង​ពី​លោក Ming-Chi Kuo អ្នក​ជំនាញ​វិភាគ​ផលិតផល Apple បាន​និយាយ​ថា “ឡេបថប​​ត្រកូល Macbook Air ទំហំ ១៣ អ៊ិញ នឹង​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​នេះ​ជាមួយ​តម្លៃ​ថោក​ជាង​មុន។" ការ​ដែល​ Apple ធ្វើ​ដូច​នេះ​គឺ​ដើម្បី​បង្កើន​ការ​លក់​ឡេបថប ឲ្យ​កាន់​តែ​បាន​ច្រើន​ជាង​ឆ្នាំ​មុនៗ។

ចំពោះ​លក្ខណៈ​សម្បត្តិ​វិញ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ តែ​យ៉ាង​ណា​ក្ដី អ្នក​វិភាគ​រូប​នេះ​បាន​បង្ហើប​ថា វា​អាច​នឹង​បំពាក់​មក​ជាមួយ CPU លេខ​ខ្ពស់​ដែល​មាន​ល្បឿន 1.8GHzដែល​សហការ​ជាមួយ​ក្រុមហ៊ុន Intel៕

Like Page Sabay News Technology... ដើម្បី​ទទួល​បាន​ចំណេះដឹងជាច្រើន​ពីបច្ចេកវិទ្យា

ប្រភព៖ theverge   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី