ត្រឹម​រក្សា​ទុក​ឯកសារ​បន្តិចបន្តួច សម័យ​នេះ​គេ​លែង​ប្រើ USB Flash ហើយ

  • 2018-03-05 01:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ការ​រក្សា​ទុក​និង​ផ្ទេរ​ចេញ​ចូល​ឯកសារ​ប្រចាំ​ថ្ងៃ​របស់​សិស្ស​និស្សិត​មួយ​ចំនួន សង្កេត​ឃើញ​មាន​ការ​វិវត្ត​ពី​ការ​ប្រើ USB Flash Drive មក​ជា​សេវាកម្ម Cloud Storage ដែល​រក្សា​ទុក​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។​ មាន ៥ ប្រភេទ​កំពុង​ពេញ​និយម​ខ្លាំង ដែល​អ្នក​រាល់​គ្នា​អាច​ប្រើប្រាស់​បាន​ឥត​គិត​ថ្លៃ និង​មាន​ភាព​ងាយស្រួល​បំផុត។​

១.Dropbox:

ជា​សេវាកម្ម Cloud Storage ផ្ដល់​ទិន្នន័យ​ប្រើប្រាស់ 2GB ឥត​គិត​ថ្លៃ ហើយ​អាច​ឡើង​ដល់ 16GB ករណី​អ្នក​ធ្វើ​តាម​លក្ខខណ្ឌ​ភ្ជាប់​ទៅ​គណនី​បណ្តាញ​សង្គម ឬ​អញ្ជើញ​ឲ្យ​មិត្តភក្តិ​មក​ប្រើប្រាស់​រួម​គ្នា។

តម្លៃ: 2GB ឥត​គិត​ថ្លៃ, 1TB ចំណាយ​ ១០ ដុល្លារ​ប្រចាំ​ខែ​ជាមួយ​គម្រោង Dropbox Plus

២.Google Drive:

ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Google ហើយ​ក៏​ហ៊ាន​និយាយ​ថា​វា​ជា​ជម្រើស​ទី​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន Android។ ទទួល​បាន​ទំហំ​ផ្ទុក 15GB ឥត​គិត​ថ្លៃ ដោយ​គ្រាន់​តែ​មាន​គណនី Gmail ក៏​អ្នក​អាច​ប្រើ​បាន​ដោយ​ស្វ័យប្រវត្តិ។ ទទួល​ស្គាល់​ផ្ទៃ Interface ​ប្រើ​លើ​គេហទំព័រ​រាង​ស្មុគស្មាញ​បន្តិច ប៉ុន្តែ​បើ​អាច​អ្នក​គួរ​ទាញ​យក App ទៅ​ប្រើប្រាស់​ផ្ទាល់​តែ​ម្តង។​

តម្លៃ: 15GB ឥត​គិត​ថ្លៃ, 100GB ចំណាយ ១,១៩៩ ដុល្លារ​ប្រចាំ​ខែ និង 1TB ចំណាយ ៩,៩៩ ដុល្លារ​ប្រចាំ​ខែ។​​​

៣.Mega:

បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​នៅ​ប្រទេស​នូវែលហ្សេឡង់ ពេញ​និយម​សម្រាប់​អ្នក​ចូលចិត្ត​រក្សា​ទុក​រូបភាព​និង​ឯកសារ​ទំហំ​មិន​ធំ​ពេក​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ ជាមួយ​ការ​រចនា​ងាយ​ស្រួល​មើល គាំទ្រ​មុខងារ Drag-and-drop យ៉ាង​សាមញ្ញ​បំផុត ហើយ​ក្រុមហ៊ុន​ក៏​បាន​បញ្ចេញ Source Code ទៅ​កាន់​អតិថិជន ដើម្បី​ឲ្យ​ប្រាកដ​ថា​រាល់​ទិន្នន័យ​ទាំង​អស់ គ្មាន​ផ្លូវ​បែកធ្លាយ​បាន​ឡើយ។​

តម្លៃ: 50GB ឥត​គិត​ថ្លៃ, 200GB ចំណាយ ៦ ដុល្លារ​ប្រចាំ​ខែ

៤.OneDrive:

អ្នក​ខ្លះ​និយម​ហៅ​សេវាកម្ម​មួយ​នេះ​ថា SkyDrive ដោយ​វា​មាន​ភ្ជាប់​ស្រាប់​ក្នុង​ប្រព័ន្ធ Windows 10 ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើ Microsoft ពុំ​ចាំ​បាច់​ស្វែង​រក​ការ​ទាញ​យក App ពី​ខាង​ក្រៅ។

តម្លៃ: 5GB ឥត​គិត​ថ្លៃ, 50GB ចំណាយ ១,៩៩ ដុល្លារ​ប្រចាំ​ខែ

៥.iCloud:

ត្រូវ​ចិត្ត​សម្រាប់​អ្នក​ប្រើ iPhone និង Mac ព្រោះ​រាល់​ទិន្នន័យ​រូបភាព, វីដេអូ, បញ្ជី​លេខ​ទូរសព្ទ អាច Backup ស្វ័យប្រវត្តិ​ពី​ទូរសព្ទ​ទៅ​កាន់ Sever លើ​អ៊ីនធឺណិត​ក្នុង​ទំហំ 5GB ឥត​គិត​ថ្លៃ។ បន្សំ​ពី​នេះ​បើ​អ្នក​ប្រើ Mac មិន​ថា​តែ​កម្មវិធី iWork Office Suit ក៏​គាំទ្រ​ការ​រក្សា​ឯកសារ​មក iCloud ដូច​គ្នា។

តម្លៃ: 5GB ឥត​គិត​ថ្លៃ, 50GB ចំណាយ ០,៩៩ ដុល្លារ​ប្រចាំ​ខែ, 200GB ចំណាយ ៣,៩៩ ដុល្លារ​ប្រចាំ​ខែ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Techradar   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម