ឧបសគ្គធំៗទាំង ៨ មានតែគូស្នេហ៍ស្រឡាញ់គ្នាពិតប៉ុណ្ណោះ ទើបអាចឆ្លងផុត
- 2018-03-05 03:20:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧបសគ្គធំៗទាំង ៨ មានតែគូស្នេហ៍ស្រឡាញ់គ្នាពិតប៉ុណ្ណោះ ទើបអាចឆ្លងផុត
ចន្លោះមិនឃើញ
ធ្លាប់សង្ស័យឬអត់ថាអ្នកដែលរស់នៅជាមួយគ្នាបានយូរ ដែលគេហៅថាគូស្នេហ៍ពិត ឬគូជីវិតបាន ត្រូវឆ្លងកាត់ឧបសគ្គយ៉ាងណាខ្លះ? ព្រោះពេលខ្លះរយៈពេលនៃការស្រឡាញ់មើលចិត្តគ្នាគឺមិនអាចកំណត់ពីសេចក្ដីស្រឡាញ់បាននោះទេ អ្នកខ្លះស្រឡាញ់គ្នារាប់ឆ្នាំតែរៀបការហើយក៏បែកគ្នាវិញ អ្នកខ្លះមានកូនមានអីហើយក៏នៅបែកគ្នាបាន។
ដើម្បីស្រាយចម្ងល់ទាំងអស់នេះ ថ្ងៃនេះយើងសូមបង្ហាញពីឧបសគ្គមួយចំនួនខាងក្រោមនេះ ហើយឆែកមើលខ្លួនឯងថា ធ្លាប់ឆ្លងកាត់អស់ឬនៅ?
១. ការមិនពេញចិត្តពីគ្រួសារ
នេះអាចជាបញ្ហាធំរបស់គូជាច្រើន ដែលត្រូវបាក់បែកចែកផ្លូវគ្នាដោយសារការរារាំងរបស់ចាស់ទុំ ប៉ុន្តែបើសិនអ្នកពិសោធន៍ខ្លួនឯងឲ្យពួកគាត់បានឃើញ និងឆ្លងកាត់ចំណុចនេះបាន នោះគឺជាសញ្ញាល្អបញ្ជាក់ថាស្នេហាអ្នកនឹងដំណើរទៅយ៉ាងរលូន។
២. រយៈពេល និងរយៈចម្ងាយ
ស្ទើរតែគ្រប់គូគឺត្រូវជួបបញ្ហានេះចៀសមិនផុត មិនថាជារយៈពេលដែលត្រូវឃ្លាតឆ្ងាយពីគ្នាមានច្រើន ឬមានកត្តាមួយចំនួនដែលធ្វើឲ្យពួកគេត្រូវនៅឆ្ងាយពីគ្នា។
៣. ចំណុចអវិជ្ជមានរបស់ម្ខាងៗ
ចំណុចនេះក៏ធ្វើឲ្យគូស្នេហ៍បែកបាក់គ្នាច្រើនហើយដែរ ព្រោះពេលស្រឡាញ់គ្នាយូរៗទៅម្នាក់ៗនឹងចាប់ផ្ដើមបញ្ចេញចរិតពិតរបស់ខ្លួន ដែលប្រាកដជាមានចំណុចមិនល្អខ្លះនៅក្នុងនោះ។ ប៉ុន្តែបើអ្នកទទួលយកបាន ហើយគេក៏ទទួលយកបានដែរ អ្នកទាំងពីរគឺសក្ដិសមជាគូព្រេងបំផុត។
៤. មិត្តភ័ក្ដិជិតស្និទ្ធ
នៅពេលស្រឡាញ់មនុស្សម្នាក់ អ្នកក៏ត្រូវទទួលយកសង្គមរបស់គេដែរ ដូច្នេះបើអ្នកមានភាពចុះសម្រុងជាមួយមិត្តភ័ក្ដិរបស់គេហើយនោះ គឺជាសញ្ញាដែលបង្ហាញថាចំណងស្នេហ៍អ្នកនឹងរឹងមាំ។
៥. បញ្ហាហិរញ្ញវត្ថុ
បញ្ហានេះគឺអាចកើតឡើងសឹងតែគ្រប់គូ ប៉ុន្តែបើអ្នកពុះពារវាផុតជាមួយគ្នាបាន បញ្ហាផ្សេងៗនឹងអាចចាត់ការបានដោយងាយស្រួល។
៦. បញ្ហាអ្នកទីបី
គឺជាបញ្ហាដែលអ្នកណាៗក៏មិនចង់ជួប ព្រោះបញ្ហានេះប្រៀបបីដូចជាឧបសគ្គដ៏អាក្រក់សម្រាប់ស្នេហាប៉ុន្តែបើទីបំផុតអ្នកអាចរកដំណោះស្រាយរួមគ្នាដោយសន្តិវិធី ហើយធ្វើឲ្យបញ្ហានេះលែងកើតឡើងជាថ្មីបាន នោះក៏បង្ហាញថាគ្មានអ្នកណាអាចមកបំបែកបំបាក់អ្នកទាំងពីរបានឡើយ។
៧. ការលំបាក
បើសិនជាគូព្រេងស្រឡាញ់គ្នាពិតមែនគឺប្រាកដជាធ្លាប់បានជួបការលំបាកផ្សេងៗជាមួយគ្នា ព្រោះការលំបាកនេះហើយគឺជាការពិសោធន៍ពីក្ដីស្រឡាញ់ និងការលះបង់ដើម្បីគ្នាទៅវិញទៅមក។
៨. ឈ្លោះគ្នារកបែក តែក៏ត្រូវគ្នាវិញ
គ្រប់គូគឺត្រូវឆ្លងកាត់ស្រាប់ទៅហើយសម្រាប់ចំណុចនេះ ប៉ុន្តែបើសិនការឈ្លោះគ្នានោះធ្ងន់ធ្ងរខ្លាំងដល់ថ្នាក់ពេលខ្លះអ្នកចង់សម្រេចចិត្តលែងលះ ប៉ុន្តែអ្នកនៅតែត្រលប់មកយោគយល់គ្នាបាន នោះស្ដែងឲ្យឃើញថាអ្នកទាំងពីរពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ឬពុំដូច្នោះទេគឺព្រហ្មលិខិតចារឲ្យអ្នកទាំងពីរជាគូព្រេងនឹងគ្នាតែម្ដង។
ការពិតទៅការប្រើប្រាស់ជីវិតគូរួមរស់ជាមួយនរណាម្នាក់គឺត្រូវជួបប្រទះរឿងរ៉ាវផ្សេងៗជាច្រើនទៀត ប៉ុន្តែបើអ្នកទាំងពីរចាប់ដៃគ្នាហើយឆ្លងកាត់វាបាន នោះមានន័យថាអ្នកជាគូព្រេងពិតប្រាកដហើយ ៕
ចុចអាន៖