ព្រឹិត្តិការណ៍​ប្រ​វត្តិសាស្ត្រ​សំខាន់​មួយ​ក្នុង​ខែមីនា បានប្តូររបប​ដឹកនាំ​នៅ​កម្ពុជា

  • 2018-03-05 07:56:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ខែ​មីនា កាលពីជិត​៥០​​ឆ្នាំ​មុន​នៅ​កម្ពុជា​មាន​ព្រឹត្តិការណ៍​មួយ​កើតឡើង ដែល​ឈាន​ដល់មាន​​ការប្តូរ​ប្រ​ទេស​កម្ពុជា​ពី​របរ​រាជានិយម​ទៅ​ជា​របប​សាធារណរដ្ឋ។

(លោក សេនាប្រមុខលន់ នល់ ប្រកាស​ខ្លួនជា​ប្រធានាធិបតី​នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០/រូបភាព៖ Screen shoot ពី​វែបសាយ Quora.com)

​ថ្ងៃទី​១៨ ខែមីនា ​ឆ្នាំ​១៩៧០ ត្រូវគេចាត់ទុក​ថា​ជា​ថ្ងៃធ្វើរដ្ឋប្រ​ហារពីមនុស្សជំនិតរបស់​សម្តេច ​ព្រះ​ នរោត្តម សីហនុ គឺ​លោកសេនាប្រមុខ លន់ នល់ និង​សែស្រឡាយ រាជវង្ស ព្រះអង្គម្ចាស់​ ​ស៊ីសុវត្ថិ សិរីមតៈ ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ពីព្រះ​ប្រ​មុខ​រដ្ឋ។​

លុះ​ដល់​ថ្ងៃទី​៩​ ខែតុលា ឆ្នាំ​១៩៧០ លោក សេនាប្រ​មុខ លន់ នល់​ បាន​ប្រ​កាស​ខ្លួន​លោក​ជា​ប្រ​ធានាធិបតីនៃ​របបដែលទើប​បង្កើតថ្មី​នៅ​កម្ពុជា​ គឺរបប​សាធារណរដ្ឋខ្មែរ។​

ទោះយ៉ាងណា របប​នេះមិន​មាន​អាយុយូរអង្វែងនោះទេ ដោយសារ​ក្នុង​រយៈពេល​ប្រាំឆ្នាំ​នៃ របប​នេះ​កម្ពុជា​បានហែក​ហួរ​ដោយ​សង្គ្រាម​ស៊ីវិល ហើយ​របបរ​នេះ​ក៏បាន​ដួល​រលំ​ទាំងស្រុងនៅ​ថ្ងៃទី​១៧​ខែ​មេសា ឆ្នាំ​១៩៧៥។ លោក លន់ នល់ បាន​ភៀសខ្លួន​ទៅ​អាមេរិក។ បើ​តាម​ឯកសារ​ប្រវត្តិុសាស្រ្តមួយចំនួន​លើកឡើងថា​ ទ្រង់ ​ស៊ីសុវត្ថិ សិរីមតៈ ក៏ត្រូវបាន​ស្ថាន​ទូតអាមេរិក​ប្រ​ចាំកម្ពុជា​ស្នើ​ឲ្យ​ភៀស​ព្រះកាយ​ទៅ​អាមេរិក​ដែរ តែ​ទ្រង់បាន​បដិសេធ។ ពេល​កងទ័ពខ្មែរ​ក្រ​ហមចូល​ដល់​ក្រុងភ្នំពេញ គេជឿងថា​ទ្រង់ ស៊ីសុវត្ថិ សិរីមតៈ ត្រូវ​បាន​កងទ័ព​ខ្មែរ​ក្រហម​សម្លាប់៕​

ចុចអាន៖

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី