​iPhone ដាក់​ស៊ីម​អត់​ស្គាល់​ឬ​ចេញ Invalid SIM គ្មាន​បញ្ហា អាច​ដោះស្រាយ​បាន​ភ្លាមៗ

  • 2018-03-06 02:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​ម្ចាស់ iPhone ​កំពុង​ជួប​បញ្ហា​ពេល​ដោត​ស៊ីម​មិន​ស្គាល់ ឬ​លោត​ពាក្យ Invalid SIM និង No SIM Installed មុន​ឈាន​ដល់​ជួសជុល​ផ្នែក Hardware ដែល​ត្រូវ​ចំណាយ​លុយ​ច្រើន Sabay បង្ហើប​គន្លឹះ​ប៉ុន្មាន​ចំណុច​ងាយៗ ជួយ​ឲ្យ​អ្នក​សាកល្បង​រៀន​ស្រាយ​តាម​បែប Software សិន។

+ត្រូវ​ប្រាកដ​ថា SIM របស់​អ្នក​ដំណើរការ:

ប្រាកដ​ទុក​ជា​មុន​ថា SIM នោះ​ដំណើរការ​ប្រក្រតី ដោយ​អាច​សាក​ដោត​ចូល​ក្នុង​ទូរសព្ទ​ផ្សេង ហើយ​ធ្វើ​ការ Call ចេញ។​

+Restart iPhone:

បើ​ទាក់ទង​នឹង​បញ្ហា​សេវា ចាំ​បាច់​ទាមទារ​ឲ្យ​អ្នក​ត្រូវ​ធ្វើ​ការ Hard Reset ម៉ាស៊ីន​តាម​ជំហាន​ខាង​ក្រោម:

  • iPhone 7 ឡើង: ចុច​ប៊ូតុង Sleep/Wake (On/Off) ឲ្យ​ជាប់​ព្រម​គ្នា​នឹង Volume Down រហូត​ដល់​លោត Logo Apple

  • iPhone 6s Plus ចុះ: ចុច​ប៊ូតុង Sleep/Wake (On/Off) ឲ្យ​ជាប់​ព្រម​គ្នា​នឹង Home រហូត​ដល់​លោត Logo Apple។

+សាក​ដោះ​ដាក់​ SIM ឡើង​វិញ:

ជួប​ច្រើន​ហើយ​ចំណុច​នេះ ជួន​កាល​ឥត​ដិត​ជើង SIM ក៏​បង្ក​បញ្ហា​ដល់​ម៉ាស៊ីន​ដូច​គ្នា។ ម្ចាស់ iPhone គ្រប់​រូប គួរ​ដោះ​ចេញ​យក​មក​ជូត​នឹង​កូន​ក្រណាត់​ស្ងួត​ថ្នមៗ ហើយ​ដោត​ចូល​ទៅ​វិញ។

+សាកល្បង​ជាមួយ SIM ដទៃ:

ករណី​អ្នក​មាន SIM ទំនេរ សាកល្បង​ដាក់​ចូល iPhone ដែល​ជួប​បញ្ហា ដើម្បី​ប្រាកដ​ថា​ដំណើរការ​ឬ​អត់? (បើ​អត់​ចូល​រំលង​ទៅ​ជំហាន​បន្ទាប់ ប៉ុន្តែ​បើ​ដំណើរការ​អាច​មក​ពី SIM របស់​អ្នក​ខូច)

+ប្រាកដ​ថា​អ្នក​ឈរ​លើ iOS ជំនាន់​ក្រោយ:

មួយ​ភាគ​តូច​ក៏​អាច​មក​ពី​ជំនាន់ iOS ដែល​អ្នក​កំពុង​ប្រើប្រាស់ ម្ល៉ោះ​ដើម្បី​ជាក់ច្បាស់​អាច​ចូល​ទៅ Settings > General > Software និង Settings > General > About បើ​មាន​លោត​ទាមទារ​ឲ្យ Update អ្វី​មួយ សូម​ធ្វើ​ការ​យល់​ព្រម។

+Reset Network Settings:

ការ Reset Network ពុំ​បាន​ធ្វើ​ឲ្យ​បាត់បង់​ទិន្នន័យ​ដូច Erase All Data Settings នោះ​ទេ មួយ​ទៀត​សោត​វា​ក៏​អាច​ដោះស្រាយ​បញ្ហា​ឥត​ស្គាល់ SIM ផង​ដែរ។ ចូល​ទៅ Settings > General > Reset រើស​យក Reset Network Settings។​

+Restore iPhone (ដំណាក់កាល​ចុង​ក្រោយ):

  • ដោត​ iPhone ទៅ​កាន់​កុំព្យូទ័រ
  • ដាក់ iPhone ចូល DFU Mode

#ពី​ម៉ូដែល​ ​iPhone 3G ដល់ iPhone 6s Plus​ ​:​ ​សូម​ចុច​ប៊ូតុង Home + Power ឱ្យ​ជាប់​ ​៧ វិនាទី​ ​លុះ​ងងឹត​អេក្រង់​ ​ប្រលែង​​ប៊ូតុង​ ​Power​ ​រក្សា​ម្រាម​ដៃ​លើ​ប៊ូតុង​ ​Home​ ​( ៤ វិនាទី)​ ​ដល់​ងងឹត​អេក្រង់​ឈឹង​

#ចំពោះ​ ​iPhone 7/7 Plus​ ​:​ ​សូម​ចុច​ប៊ូតុង​ ​Volume Down + Power​ ​ឱ្យ​ជាប់​ ​៧ វិនាទី​ ​លុះ​ងងឹត​អេក្រង់​ ប្រលែង​​ប៊ូតុង​ ​Power​ ​រក្សា​ម្រាម​ដៃ​លើ​ប៊ូតុង​ ​Volume Down​ ​( ៤ វិនាទី)​ ​ដល់​ងងឹត​អេក្រង់​ឈឹង ចុច​ពាក្យ Restore ហើយ​ធ្វើ​ការ​រង់ចាំ​ដល់​ចប់។

មក​ដល់​ជំហាន​នេះ បើ​អ្នក​កំពុង​ជួប​បញ្ហា ​មួយ​ភាគ​ធំ Sabay ជឿ​ថា​អាច​ដោះស្រាយ​បាន​ដោយ​ជោគជ័យ ប៉ុន្តែ​ក្នុង​ករណី​បន្ត​មិន​ដំណើរការ អ្នក​អាច​ស្វែងរក​អ្នក​ជំនាញ​ជួសជុល ឲ្យ​ឆែក​មើល​បញ្ហា Hardware ហើយ​ក៏​ត្រូវ​ចំណាយ​លុយ​ខ្ពស់​ទាប​ទៅ​តាម​ស៊េរី iPhone។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ioshacker   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី