Share ​ឲ្យ​គ្នា​យើង​ដឹង​ផង iOS 11.2.5 លែង​អាច​អាប់ដែត​ឬ Restore បាន​ទៀត​ហើយ

  • 2018-03-05 01:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹម​ពាក់​កណ្តាល​សប្តាហ៍​ដំបូង​នា​ខែ​មិនា ក្រុមហ៊ុន Apple បាន​បិទ​ការ Update ឬ Restore ទៅ​កាន់ iOS 11.2.5 លើ iPhone/iPad គ្រប់​ម៉ូឌែល ដោយ​ឲ្យ​អតិថិជន​ទាញ​យក iOS 11.2.6 កំណែ​ចុង​ក្រោយ​ជំនួស​វិញ។

ត្រង់​ចំណុច​នេះ​ក៏​ជា​សារ​ចែក​ជូន​អ្នក​ដែល Restore ជួប​បញ្ហា Error 3194 នោះ​ក៏​មក​ពី​ដើម​ចម​នៃ iOS ជំនាន់​ចាស់​ត្រូវ​បាន​ផ្អាក​ពី​ខាង​លើ។​ សម្រប​នឹង iOS 11.2.6 ពុំ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន ក្រុមហ៊ុន​លោក Tim Cook ក៏​កំពុង​ដុតដៃដុតជើង​ក្នុង​ការ​អភិវឌ្ឍ​កំណែ​សាកល្បង iOS 11.3 ដល់​ជំនាន់ Beta 3 សម្រាប់ Developer ឲ្យ​សាកល្បង។

ជាមួយ​គ្នា​នេះ​កម្មវិធី Jailbreak ជំនាន់ iOS 11.0 ដល់ 11.1.2 ក៏​ទើប​តែ​ដាក់​ឲ្យ​ប្រើប្រាស់ ដោយ​ក្រុម​ការងារ Coolstar ខណៈ​ការ​អនុវត្ត​ក៏​សាមញ្ញ​ដូច​មុន ឆ្លង​កាត់​កម្មវិធី Cydia Impactor និង​ឯកសារ IPA ឈ្មោះ Electra។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម