Laptop អនាគត​របស់ Microsoft ពិត​ជា​មិន​ធម្មតា​មែន​

  • 2018-03-06 03:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ ឯកសារ​ប៉ាតង់​ (Patent Application) ថ្មី​មួយ​ឲ្យ​ដឹង​ថា Microsoft ចង់​បង្កើត Device ស្ទិល Laptop ដែល​មាន​បញ្ចូល​ទាំង​សមត្ថភាព​អាច Touch និង​អេក្រង់​បត់បែន​បាន​។ អេក្រង់​នេះ បែងចែក​ជា​បី​ផ្នែក ដោយ​បង្កប់ Sensor កំណត់​សម្គាល់​អេក្រង់​មួយ​ណា អ្នក​កំពុង​ប្រើ​ដើម្បី​បង្ហាញ Content៖

  • ផ្នែក​ខាង​លើ បង្ហាញ Content ដែល​បាន​ឃើញ​លើ​អេក្រង់ Laptop។
  • ផ្នែក​បត់ (Transition) បង្ហាញ Taskbar។
  • ផ្នែក​ទី​បី បង្ហាញ​ជា Virtual Keyboard។

Device នេះ​អាច​បត់​ទិសដៅ​ណា​មួយ​ក៏​បាន​ ដោយ​អេក្រង់​ប្រឈម​គ្នា ពេល​បិទ ឬ​បើក​ចេញ​។ 

Device មាន​ស្រទាប់​ថ្លា​លើ​អេក្រង់ Touch, អេក្រង់​បត់បែន​បាន និង​ត្រចៀក​បត់​ស្ដើង ដែល​អាច​ជា​ប្លាស្ទិក​, សេរ៉ាមិច, សមាសធាតុ Fiber, លោហៈ ឬ​ធាតុ​ផ្សេង​ទៀត ត្រង់​តំបន់​បត់បែន​។ 

Hardware មាន​បំពាក់​ក្នុង Device បត់បែន​នេះ មាន Processor, Graphics chip, System memory, Storage ជាប់​មិន​អាច​ដោះដូរ​បាន​, ប្រព័ន្ធ Wireless និង​ឧបករណ៍​ពាក់ព័ន្ធ​ផ្សេង​ទៀត​។ 

រូបភាព Diagrams ក៏​បង្ហាញ​ទៀត​ថា មាន​សមាសធាតុ​ខាងក្រៅ​តែ​ពីរ​ប៉ុណ្ណោះ មួយ​នៅ​ខាងលើ​ផ្នែក​ខាងឆ្វេង​នៃ Device របស់ Microsoft និង មួយ​ទៀត​នៅ​ផ្នែក​ខាងឆ្វេង​នៃ ត្រចៀក (Hinge)។ តំបន់​ទាំងពីរ​នេះ អាច​ប្រើ​សម្រាប់​ប៊ូតុង Power, បិទ​បើក​សំឡេង​, រន្ធ​កាស​, រន្ធ USB, រន្ធ HDMI និង​មាន​ច្រើន​ទៀត​។ 

Microsoft ជឿ​ថា​ការ​រចនា​នេះ មាន​ភាព​ល្អ​ប្រសើរ​ជាង​ស្តង់ដារ​ Laptop ធម្មតា ឬ 2-in-1 Device។ ឧទាហរណ៍ អ្នក​អាច​សរសេរ​កំណត់​ចំណាំ​ដៃ​ម្ខាង ដោយ​ប្រើប្រាស់​ផ្នែក​ខាងក្រោម​អេក្រង់ ខណៈ​មើល​វីដេអូ​ផ្នែក​ខាងលើ​។  យ៉ាងណាមិញ​ ក្រុមហ៊ុន​ក៏​បាន​សម្គាល់​ពី​ផល​ពិបាក​ក្នុង​ការ​បង្កើត Device ដោយ​មាន​អេក្រង់​បត់បែន​បាន​នេះ​ផង​ដែរ។​

Device មាន​អេក្រង់​បត់​ មាន​បញ្ហា​ច្រើន​ ជាមួយ​នឹង​រូបភាព​ពេល​ អេក្រង់​បត់​ចុះ​ឡើង​ច្រើន​ដង​ ដោយ​អាច​ខូច​ Pixels បង្ហាញ​ពណ៌​ខុស​ប្រក្រតី​។ ទាំង​នេះ​ ជា​ឧបសគ្គ​ក្នុង​ការ​រចនា​ Device ប្រើ​អេក្រង់​បត់​នេះ​ ដែល​ក្រុមហ៊ុន​ត្រូវ​ពុះពារ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី