តារាសម្តែងខ្មែរ-បារាំង Elodie Yung បង្ហាញខ្លួនជាប្រធានកិត្តិយសមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

  • 2018-03-06 04:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

សិ្ថតក្នុងថ្ងៃកម្មវិធី បើមហោស្រពភាពយន្តអន្តរជាតិកម្ពុជា កាលពីយប់មិញនេះ បង្ហាញវត្តមាន តារាសម្តែង ខ្មែរ បារាំង Elodie Yung ជាប្រធានកិត្តិយសនៃមហោស្រពនេះ តាមរយៈវីដេអូ ផ្ទាល់ពី Elodie Yung។

តារាសម្តែង Elodie Yung បានថ្លែងតាមរយៈវីដេអូខ្លីរបស់នាង គាំទ្រយ៉ាងពេញទំហឹង លើការបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា និងផ្ញើសេចក្តីនឹងករលឹកដល់ប្រទេសកម្ពុជា។ ហើយក៏សង្ឃឹមថា នឹងមានការគាំទ្រលើមហោស្រពភាពយន្តអន្តរជាតិ មួយនេះយ៉ាងពេញទំហឹងជាមួយ ​នេះដូចគ្នា ដោយការចូលរួមទស្សនា តាមរោងភាពយន្ត តាមកាលវិភាគរបស់មហោស្រពគ្រប់រោងភាពយន្តទំនើបក្នុងទីក្រុងភ្នំពេញ និងទីធ្លាសាធារណៈខាងក្រោយ មហោស្រពកោះពេជ្រ។

គួររំលឹកផងដែរថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានរយៈពេលតែ ៦ថ្ងៃតែប៉ុណ្ណោះ គិតចាប់ពីថ្ងៃបើកមហោស្រព រហូតដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៨ នេះ។ ដើម្បីទទួលបានសំបុត្រទស្សនាភាពយន្តដោយឥតគិតថ្លៃសូមប្រិយមិត្ត រកមើលកាលវិភាគនៃភាពយន្តណាមួយដែលចង់ទស្សនា រួចហើយទៅរកទីតាំងរោងភាពយន្តដែលបញ្ជាំងភាពយន្តក្នុងមហោស្រពឱ្យបានមុនយ៉ាងតិច ១ម៉ោង។

ហើយបើប្រិយមិត្តមិនចង់រោងចាំ ប្រិយមិត្តអាចជាវសំបុត្រ ចូលទស្សនាតែម្តងក្នុងតម្លៃ តែ ៥០០០ រៀលតែប៉ុណ្ណោះ៕

ព័ត៌មានបន្ថែមសូមចូរទៅកាន់៖

អត្ថបទ៖ Sunny