ក្រោយ​បែកពី​ស្នេហ៍ចាស់ Liu Yifei ត្រូវគេសង្ស័យ​ថា​ទាក់ទងជាមួយ​តារារូបនេះ

  • 2018-03-06 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ស្នេហា​របស់​តារា​សម្ដែង​កូរ៉េ​ Song Seung Heon និង​ តារាសម្ដែង​ចិន​ Liu Yifei បាន​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​ផ្សព្វផ្សាយ​ពេញ​ទ្វីប​អាស៊ី ក្នុង​នោះ​ទាំង​ដំណឹង​ទាក់ទង​ស្នេហា​ និង​ប្រេះឆា។

ចំណង​ស្នេហ៍​របស់​តារា​ប្រុស​ស្រី​ទាំង​ ២​មាន​រយៈ​ពេល​ ២​ឆ្នាំ​ មុន​សម្រេច​បញ្ចប់​នឹង​គ្នា។ មហាជន​នាំ​គ្នា​ជឿជាក់​ថា​ នៅ​ពី​ក្រោយ​ការ​បែកបាក់​នេះ​ ច្បាស់​​ជា​រឿង​ល្អក់កករ​មិនខាន​ ព្រោះ​មាន​ផ្សែង​ ប្រាកដ​ជា​មាន​ភ្លើង។

រឿង​រ៉ាវ​ចម្រូងចម្រាស​នេះ​កន្លង​ទៅ​អស់​រយៈ​ពេល​ជា​យូរ​ក៏​ពិត​មែន​ ប៉ុន្តែ​ថ្មីៗ​នេះ​ស្រាប់​តែ​ផ្ទុះ​ព័ត៌មាន​ស្នេហា​ជា​ថ្មី​ម្ដង​ទៀត​ទាក់ទង​នឹង​ Liu Yifei។ ភាព​ភ្ញាក់​ផ្អើល​នោះ​កើត​ឡើង​នៅ​ពេល​ មាន​អ្នក​ឃើញ​តារា​ស្រី​រូប​នេះ​ និង​តារា​ចម្រៀង​ចិន​ Boran Jing នៅ​ជាមួយ​គ្នា។ ប៉ុន្តែ​ភ្លាមៗ​ ស្រាប់​តែ​ខាង​តំណាង​តារា​ប្រុស​រូប​នេះ​និយាយ​ថា​ លោក​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ចិន Ni Ni ហើយ​អំឡុង​ពេល​ដែល​លោក​នៅ​ជាមួយ​ Yifei គឺ​ដោយសារ​តែ​ពួកគេ​ថត​រឿង​ជាមួយ​គ្នា មាន​ចំណង​ជើង​ថា "Records of the Southern Mist House”។

លោក Boran Jing

អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​តែ​ជឿ​ថា​ ហេតុផល​បែក​គ្នា​របស់​ Yifei និង​ Seung Heon បណ្ដាល​មក​ពី​សាមី​ខ្លួន​ខាង​ស្រី​ចង់​ផ្ដោត​លើ​អាជីព​របស់​នាង​ឲ្យ​បាន​ខ្លាំង ហើយ​បើ​ទោះ​រយាល​ពី​ការងារ​ក្ដី​ក៏​នាង​ហាក់​ដូចជា​មិន​ចង់​ងាក​ទៅ​រក​ស្នេហ៍​ចាស់​វិញ​ដែរ៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម