Justin Bieber បង្ហាញ​ខ្លួន​ជាមួយ​រថយន្ត​ Lamborghini តែង​ខ្លួន​មើល​ទៅ​ចាស់​ជាង​មុន​ឆ្ងាយ

  • 2018-03-07 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន​ Justin Bieber ធ្លាប់​តែ​តែង​ខ្លួន​ដូច​ជា​តារា​ម៉ូដែល​ដោយ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ម៉ូត​ល្បីៗ និង​សក់​ខ្លី​ពណ៌​ស​កាល​ពី​ជាង​១​ឆ្នាំ​មុន​ តែ​ឥឡូវ​ខុស​មុន​ស្រឡះ។

រូប​ Justin ទើប​តែ​ថត​បាន​ថ្មីៗ
Justin​ កាល​ពី​ឆ្នាំ​ទៅ

សព្វ​ថ្ងៃ​ តារា​វ័យ​២៤​ឆ្នាំ​នេះ​តែង​ខ្លួន​តាម​ស្ទីល​ចាស់​ទុំ​ ដោយ​ទុក​សក់​រាង​វែង​បន្តិច​និង​ស្លៀក​ពាក់​តាម​ស្ទីល​ជំនាន់​ទសវត្ស​ទី​៨០។ បើ​តាម​រូប​ថត​ដែល​គេ​ប្រមាញ់​បាន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ Justin បាន​ចេញ​ទៅ​ក្រៅ​ជា​មួយ​រថយន្ត Lamborghini តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ​របស់​ខ្លួន​ ដើម្បី​ទៅ​ទិញ​កាហ្វេ​នៅ​ទីក្រុង​ Los Angeles ម្ចាស់​បទ "Sorry” គឺ​ពិត​ជា​ចាស់​ទុំ​ខ្លាំង។

Justin ពាក់​អាវ​យឺត​ពណ៌​ស​ជាមួយ​ខោ​ខោវប៊យ​និង​អាវ​ការ៉ូ​ពី​ខាង​ក្រៅ​ ព្រម​ទាំង​ពាក់​មួក​ មើល​ទៅ​ពិត​ជា​ប្លែក​ ប៉ុន្តែ​នៅ​តែ​ស្រស់​សង្ហា។

តោះ!​​ អីចឹង​មក​មើល​ស្ទីល​ Justin ស្លៀក​ពាក់​ទៅ​ទិញ​កាហ្វេ​ទឹក​កក​បន្តិច​មើល៍!

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ