សុខៗ iPhone ងងឹត​បើក​លែង​ចេញ កុំ​ទាន់​រត់​រក​ជាង សាកល្បង ៤ ចំណុច​នេះសិន

  • 2018-03-09 03:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចៃដន្យ​រាល់​ពេល​ម្ចាស់ iPhone ឃើញ​ទូរសព្ទ​របស់​ពួក​គេ​ងងឹត​បើក​លែង​ចេញ ច្រើន​គិត​ថា​មក​ពី​បញ្ហា​អេក្រង់ រហូត​ដល់​អ្នក​ខ្លះ​មាន​ចិត្ត​ចង់​ទិញ​ទូរសព្ទ​ថ្មី។​ មុន​ឈាន​ដល់​ដំណាក់កាល​នោះ Sabay ណែនាំ​ឲ្យ​សាកល្បង​គន្លឹះ​ងាយៗ​ទាំង ៤ ចំណុច​នេះ​សិន។

១.ដោត​ខ្សែ​សាក​ទូរសព្ទ:

ស្តាប់​ទៅ​វា​សាមញ្ញ​បន្តិច ប៉ុន្តែ​បើ​ជា​បញ្ហា​ថ្ម iPhone ភាគ​ច្រើន​គេច​មិន​ផុត​ទេ​រឿង​នេះ ម្ល៉ោះ​អ្នក​ប្រើប្រាស់​គួរ​សាក​ដោត​ខ្សែ​សាក​រយៈ​ពេល ១៥-៣០ នាទី រហូត​ដល់​អេក្រង់​ដំណើរការ​មក​វិញ ឬ​អាច​ព្យាយាម​ចុច​ប៊ូតុង​បើក​ឲ្យ​ជាប់។ បើ​នៅ​ដដែល ចូល​រំលង​ទៅ​ជំហាន​បន្ទាប់។​

២. Hard Restart ម៉ាស៊ីន iPhone:

ជា​ក្បាច់​សម្ងាត់​ដែល​មនុស្ស​រាល់​គ្នា​ច្រើន​រំលង ការ Hard Reset ឧបករណ៍ ពុំ​បាន​ធ្វើ​ឲ្យ​បាត់បង់​ទិន្នន័យ​អ្វី​ទាំង​អស់​ផ្ទុយ​ទៅ​វិញ មាន​តែ​ជួយ​ជួសជុល​បញ្ហា​លើ iPhone រាប់​មិន​អស់។

  • iPhone 7 ឡើង: ចុច​ប៊ូតុង Sleep/Wake (On/Off) ឲ្យ​ជាប់​ព្រម​គ្នា​នឹង Volume Down រហូត​ដល់​លោត Logo Apple

  • iPhone 6s Plus ចុះ: ចុច​ប៊ូតុង Sleep/Wake (On/Off) ឲ្យ​ជាប់​ព្រម​គ្នា​នឹង Home រហូត​ដល់​លោត Logo Apple។

៣.ជួសជុល Proximity Sensor:

Sensor នេះ​ដំណើរការ​នៅ​ពេល​អ្នក​លើក iPhone និយាយ ហើយ​ដាក់​ក្បែរ​ត្រចៀក​អេក្រង់​នឹង​ចាប់​ផ្តើម​ងងឹត ប៉ុន្តែ​បើ​វា​មាន​បញ្ហា​ជួន​កាល​អេក្រង់​ត្រូវ​ងងឹត​ឈ្ងប់​ជាប់​រហូត ដោយ​ដំណោះស្រាយ​មាន ២ បើ​ជា Software យើង​អាច​ធ្វើ​ការ Reset ម៉ាស៊ីន​បាន​ធម្មតា តែ​បើ​ជា Hardware ត្រូវ​រត់​ទៅ​រក​ជាង​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ។

  • ចុច​ប៊ូតុង Home + Power ឬ Volume Down + Power រហូត​ដល់​ទូរសព្ទ Restart
  • ពេល​នោះ​អេក្រង់​នឹង​ដំណើរការ​មក​វិញ
  • ចូល​ទៅ Settings
  • ចុច​យក​ពាក្យ General > Reset
  • រើស​យក Reset All Settings (លុប​ចោល​តែ​ការ​កំណត់​គ្រប់​យ៉ាង​ក្នុង Settings ប៉ុន្តែ​មិន​លុប​ចោល​ទិន្នន័យ)។​

៤.Restore ម៉ាស៊ីន iPhone:

ក្នុង​ករណី​ Software ដំណើរការ​មិន​ល្អ អ្នក​អាច​សាកល្បង Restore ឧបករណ៍ ដោយ​ឆ្លង​កាត់​កម្មវិធី iTunes លើ​កុំព្យូទ័រ។

  • ដោត​ iPhone ទៅ​កាន់​កុំព្យូទ័រ
  • ដាក់ iPhone ចូល DFU Mode

#ពី​ម៉ូដែល​ ​iPhone 3G ដល់ iPhone 6s Plus​ ​:​ ​សូម​ចុច​ប៊ូតុង Home + Power ឱ្យ​ជាប់​ ​៧ វិនាទី​ ​លុះ​ងងឹត​អេក្រង់​ ​ប្រលែង​​ប៊ូតុង​ ​Power​ ​រក្សា​ម្រាម​ដៃ​លើ​ប៊ូតុង​ ​Home​ ​( ៤ វិនាទី)​ ​ដល់​ងងឹត​អេក្រង់​ឈឹង​

#ចំពោះ​ ​iPhone 7/7 Plus​ ​:​ ​សូម​ចុច​ប៊ូតុង​ ​Volume Down + Power​ ​ឱ្យ​ជាប់​ ​៧ វិនាទី​ ​លុះ​ងងឹត​អេក្រង់​ ប្រលែង​​ប៊ូតុង​ ​Power​ ​រក្សា​ម្រាម​ដៃ​លើ​ប៊ូតុង​ ​Volume Down​ ​( ៤ វិនាទី)​ ​ដល់​ងងឹត​អេក្រង់​ឈឹង

  • ចុច​ពាក្យ Restore ហើយ​ធ្វើ​ការ​រង់ចាំ​ដល់​ចប់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ lifewire   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី