កម្មវិធី​រូបមន្ត​រូបវិទ្យា សម្រាប់​សិស្ស​វិទ្យាល័យ​អាច​ដោនឡូត​បាន​ហើយ

  • 2018-03-08 08:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​រូបមន្ត​រូបវិទ្យា(Khmer Physic Formulas) ជា​កម្មវិធី​ថ្មី​មួយ​ទៀត ដែល​ជា​ស្នាដៃ​បង្កើត​ដោយ​វិស្វករ​វ័យ​ក្មេង​លោក ជៀប គន្ធា​និង​កញ្ញា មុន្នី ចន្ទ្រា បាន​ដាក់​ឲ្យ​ប្រិយមិត្ត​អាច​ដោតឡូត​ដោយ​​មិន​​គិត​ថ្លៃ។

លោក ជៀប គន្ធា​

លោក ជៀប គន្ធា​ដែល​ជា​អ្នក​បង្កើត​កម្មវិធី​នេះ​បាន​ឲ្យ​ដឹង​ថា "លោក​នឹង​ខិតខំ​បង្កើត​ស្នាដៃ​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​សិស្ស​ត្រៀម​ប្រឡង​ ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ស្រួល មិន​ពិបាក​ដូច​ជំនាន់​លោក បើ​ទោះ​ជា​ឥឡូវ​នេះ លោក​មាន​បញ្ហា​សុខភាព​បន្តិិច​ក្តី ប៉ុន្តែ​នៅ​តែ​រីករាយ​នឹង​ចែក​រំលែក​ចំណេះ​ដឹង​ទាំង​នេះ។"

កម្មវិធី​សម្រាប់​សិស្ស​វិទ្យាល័យ​នេះ ជា​ផ្នែក​មួយ​សម្រាប់​ជំនួយ​ស្មារតី​ដល់​សិស្ស​កំពុង​ត្រៀម​ប្រឡង​បាក់​ឌុប ដែល​មាន​រូប​មន្ត​ជា​ច្រើន​ស្រប​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង មាន​លំហាត់​ប្លែកៗ​សម្រាប់​អនុវត្ត​ផង​ដែរ។

ចុច​ដោនឡូត​នៅ​ទីនេះ Play Store | App Store

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម