ជប៉ុន ចេញលក់បង្គន់តម្លៃ ១ ម៉ឺនដុល្លារ បង្កប់លក្ខណៈពិសេសអស់ទាស់!
- 2018-03-09 06:52:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន ចេញលក់បង្គន់តម្លៃ ១ ម៉ឺនដុល្លារ បង្កប់លក្ខណៈពិសេសអស់ទាស់!
ចន្លោះមិនឃើញ
ក្រុមហ៊ុនជប៉ុនមួយបានបញ្ចេញបង្គន់នាថ្ងៃអនាគត នៅឯសហរដ្ឋអាមេរិក ដែលនឹងធ្វើការគ្រប់យ៉ាងដើម្បីម្ចាស់របស់វា។
បង្គន់ដ៏ពិសេសនេះមានឈ្មោះថា Neorest NX2 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតបង្គន់ជប៉ុន Toto ហើយវាពិតជាមានលក្ខណៈពិសេសជាងបង្គន់ធម្មតារបស់អ្នកខ្លាំង។ ជាក់ស្ដែង នៅពេលដែលអ្នកដើរសំដៅទៅរកវា វានឹងបើកគម្របបង្គន់ឡើង ហើយនឹងបិទវិញដោយស្វ័យប្រវត្តិ នៅពេលអ្នកដើរចេញ។
មិនតែប៉ុណ្ណោះ បង្គន់ដ៏ទំនើបនេះមានមុខងារកម្ដៅកន្លែងអង្គុយ និង អាចបាញ់ទឹកលាងសម្អាតអ្នកប្រើ នៅពេលពួកគេរួចរាល់ទៀតផង។ លើសពីនេះទៅទៀត វាក៏មានមុខងារសម្ងួត ជំនួសឲ្យការប្រើក្រដាសផងដែរ។
Neorest NX2 អាចកម្ចាត់កាកសំណល់ណា ដែលជាប់នឹងចានបង្គន់ខ្ទេចគ្មានសល់ ជាមួយនឹងបច្ចេកវិទ្យា eWater+ និង Actilight។ វានឹងមានលក់នៅសហរដ្ឋអាមេរិក ក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០១៨ ក្នុងតម្លៃ ១១ ០០០ ដុល្លារ៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖