នៅសុខៗ តារាសម្ដែង Song Joongki ស្រាប់តែជាប់ឈ្មោះ ជាអ្នកគាំទ្រដ៏សំណាងជាងគេក្នុងលោក!
- 2018-03-10 02:55:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសុខៗ តារាសម្ដែង Song Joongki ស្រាប់តែជាប់ឈ្មោះ ជាអ្នកគាំទ្រដ៏សំណាងជាងគេក្នុងលោក!
ចន្លោះមិនឃើញ
អំឡុងពេលកំពុងផ្សាយផ្ទាល់ពីកម្មវិធី "The List" របស់ទូរទស្សន៍ TvN កាលពីថ្ងៃទី ០៥ ខែមិនានេះ តារាសម្ដែង Song Joongki ត្រូវបានជ្រើសរើសជាអ្នកគាំទ្រដ៏ជោគជ័យមួយរូបដោយកម្មវិធីនេះផ្ទាល់។
លោកបានទទួលរហស្សនាមនេះ ដោយសារតែលោកបានរៀបការជាមួយតារាក្នុងដួងចិត្ត(idol)ផ្ទាល់ គឺតារាសម្ដែង Song Hyekyo។
មុនពេលដែលលោកក្លាយជាតារាសម្ដែង Song Joongki គឺជាអ្នកគាំទ្រម្នាក់របស់តារាសម្ដែង Song Hyekyo។ សូម្បីតែមិត្តចាស់របស់លោក ក៏បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍មួយដែរថា លោកគឺជាអ្នកគាំទ្រតារាស្រីរូបនេះពេញទំហឹង។ ហើយមិត្តចាស់រូបនេះពិតជាភ្ញាក់ផ្អើលជាខ្លាំង ដែលក្រោយចាប់អាជីពជាតារាសម្ដែង លោក Song Joongki បានរៀបការនឹង idol រូបនេះ។
ដោយហេតុផលនេះហើយ ទើបកម្មវិធីរបស់ទូរទស្សន៍ TvN បានជ្រើសរើសលោកជាអ្នកគាំទ្រដ៏សំណាងជាងគេលើលោកនេះ៕
ចុចអាន៖
Song Joong Ki ទិញសៀវភៅវិធីថែទាំទារក តិចប្រពន្ធមានទម្ងន់មែនទៅ?
អស់ស្ទះ! ការចំណាយទាំងអស់ក្នុងមង្គលការប្ដីប្រពន្ធ Song-Song ច្រើនដល់ម្ល៉ឹង