មុន​ជំនួប​ Red War ហង្ស​ និង​បិសាច​បញ្ចេញ​វីដេអូ​ប្រកួត​រៀង​​ខ្លួន​ឲ្យ​អ្នក​គាំទ្រ​អន្ទះសា​

  • 2018-03-10 07:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រកួត​ Premier League ដ៏​ធំ​ប្រចាំ​សប្ដាហ៍​ទី​៣០​ នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៧:៣០​រាត្រី​នេះ​រវាង​យក្ស​អង់គ្លេស​ទាំង​ពីរ​គឺ​ Manchester United និង​Liverpool។​

ការ​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា​ Red War ឬ North West Derby គឺជា​ជំនួប​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស​។​ ប្រកួត​​រវាង​ United និង​ Liverpool គឺ​លើស​​ពី​​ប្រកួត​បាល់ទាត់​ធម្មតា​ដោយ​សារ​កត្តា​សេដ្ឋកិច្ច, វប្បធម៌,​ ជនជាតិ​ដើម​ ព្រោះក្រុម​២នេះ​គឺ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ធំ​របស់​ប្រទេស​អង់គ្លេស​។

ជំនួប​​ Man United និង Liverpool ត្រូវ​​ប្រដូច​ទៅ​នឹង​ El Clasico របស់​អេស្ប៉ាញ​រវាង​ Real Madrid និង​​ Barcelona ឬ​ ជំនួប​ Derby della Madonnina របស់​អ៊ីតាលី​ជា​ការ​ប៉ះ​គ្នា​របស់​ AC Milan និង​ Inter Milan។

មូលហេតុ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​ Red War ត្រូវ​ចាត់​ទុក​ជា​ប្រកួត​ធំ​នៅ​អង់គ្លេស​ព្រោះ​​ក្រុម​២​​ធ្លាប់​ឈ្នះ​ពាន​សរុប​ចូល​គ្នា​​ច្រើន​ជាង​គេ​បើ​ធៀប​ក្រុម​ដទៃ​ដូច​ជា​ ពាន​លីគ​កំពូល​៣៨​ដង​, Champions League៨​ដង,​ Europa League ៤ដង​, FA Cup ១៩ដង,​ League Cup ១៣​ដង​ និង​ Charity Shield ៣៦​ដង។

មុន​ការ​ប្រកួត​ចូល​មក​ដល់​បណ្ដាញសង្គមផ្លូវការ​របស់​ក្លឹប​ទាំង​ពីរ​ក៏​បាន​បញ្ចេញ​វីដេអូ​មុន​ការ​ប្រកួត​រៀង​ខ្លួន​ផង​ដែរ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជុំ​វិញ​ពិភពលោក​រង់​ចាំ​ទស្សនា​ការ​ប៉ះ​គ្នា​យ៉ាង​អន្ទះសា​៕

ប្រភព៖ Wikipedia   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម