ដូនជី​តវ៉ា​ក្ដី​ប្រឆាំង​ Katy Perry បាន​ដួលស្លាប់​ភ្លាមៗក្នុង​តុលាការ

  • 2018-03-11 04:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូនជី​កាតូលិក​អាយុ​ ៨៩​ឆ្នាំ​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​តតាំង​ជម្លោះ​ជាមួយ​តារា​ចម្រៀង​ Katy Perry រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ បាន​ទទួល​មរណភាព​ហើយ​ អំឡុង​ពេល​ចូលរួម​ក្នុង​ដំណើរការ​កាត់ក្ដី​ក្នុង​តុលាការ។

លោកយាយ Catherine Rose Holzman ដូនជីម្នាក់​​ក្នុង​ចំណោម​ ដូនជី​ ២​នាក់​ ដែល​ជា​ដៃគូ​ជម្លោះ​ជាមួយ​តារា​ចម្រៀង​អាមេរិក​ Katy Perry បាន​ដួល​ស្លាប់​ភ្លាមៗ​ កាល​ពី​ថ្ងៃ​សុក្រ​ ក្នុង​ពេល​កំពុង​ជំនំ​ជម្រះ​ក្ដី​ក្នុង​តុលាការ​ ទាក់ទង​នឹង​ករណី​តវ៉ា​ក្ដី​ជាមួយ​តារា​ស្រី​រូប​នេះ។

ដូនជី​ Rita និង​ Catherine

រឿង​នេះ​ កើត​ឡើង​ចេញ​ពី​ការ​មិន​ចុះ​សម្រុង​គ្នា​ រវាង​ Katy និង​ដូនជី​ក្នុង​ការ​ទិញ​លក់​ វិហារ​សំណាក់​ធម៌​មួយ​កន្លែង​របស់​ដូនជី។ ដោយ​សារ​ដូនជី​ ២​រូប​ ក្នុង​នោះ​គឺលោក​យាយ​ Catherine និង​ Rita Callanan ចង់​លក់​វិហារ​ឲ្យ​ទៅ​ម្ចាស់​ភោជនីយដ្ឋាន​ម្នាក់​មាន​ឈ្មោះ​ថា​ Dana ​Hollister ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ម្ចាស់​បទ​ "Roar” ក៏​ចាប់​អារម្មណ៍​នឹង​ព្រះវិហារ​នោះ​ដែរ។ ជាក់ស្ដែងបញ្ហា​រកាំរកូស​ ក៏​បាន​ចាប់​ផ្ដើម​ឡើង​ដោយសារ​ដូនជី​ទាំង​ ២​មិន​ចង់​លក់​ឲ្យ​ Katy ទេ។

រឿង​រ៉ាវ​នេះ​បាន​បន្ត​រហូត​ដល់​បច្ចុប្បន្ន​ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយនៅ​ថ្ងៃ​ដែល​តុលាការ​លើក​យក​ករណីនេះមក​ជំនំ​ជម្រះ​ លោក​យាយ​ Catherine ក៏​បាន​ទទួល​មរណភាព​តែ​ម្ដង ជាហេតុ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ មាន​ការ​ស្លុត​ចិត្ត​ជា​ខ្លាំង។ ទោះជាយ៉ាងណា​ ករណី​នេះ​ក៏​នៅ​តែ​បន្ត​តាមដាន​ និង​ដោះ​ស្រាយ​ដើម្បី​រក​ខុសត្រូវ​ និង​ឈាន​ទៅ​រក​ផ្លូវ​បញ្ចប់៕

ចុចអាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម