មួយ​ឈុត​នេះ​របស់​ Katy Perry ផ្អើល​អ្នក​គាំទ្រ​ពេញ​ផ្លូវ!

  • 2018-03-06 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​ប៉ុន្មាន​ទេ Katy Perry នឹង​ក្លាយ​ជា​គណៈកម្មការ​ផ្លូវ​ការ​ក្នុង​កម្មវិធី American Idol ហើយ។ កាល​ពី​ថ្ងៃ​ច័ន្ទ​តារា​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Jimmy Kimmel នៅ​ហូលីវូដ។

ម្ចាស់​បទ "Roar” វ័យ​ ៣៣​ឆ្នាំ​រូប​នេះ​បាន​ស្លៀក​ឈុត​ទាក់​ទង​នឹង​បទ​ចម្រៀង​នេះ​តែ​ម្ដង​គឺ ឈុត​ខ្លា​រខិន​ ទាំង​ឈុត​និង​ស្បែក​ជើង​របស់​នាង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ Katy កាន់​ទឹក​ក្រូច​មួយ​កំប៉ុង​ក្នុង​ដៃ ជាមួយ​ក្រវិល​មាស​ និង​វ៉ែនតា​ខ្មៅ​​ពិត​ជា​គួរ​ទាក់​ទាញ។

នៅ​តាម​ផ្លូវ​ទៅ​កាន់​កម្មវិធី​នោះ​ដែរ Perry បាន​ជួប​ជាមួយ​អ្នក​គាំទ្រ​ជា​ច្រើន ដោយ​ព្រម​ទាំង​ផ្ដល់​នូវ​ហត្ថលេខា​ជា​បន្ត​បន្ទាប់​ផង​ដែរ។

ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​សម្លៀក​បំពាក់​មួយ​ឈុត​នេះ?

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម