គូស្នេហ៍តារាកូរ៉េ ៦គូ​កំពុងល្បីខ្លាំង ខណៈខាងប្រុសអាយុបងខាងស្រី​ជាង​ ១ទសវត្សរ៍

  • 2018-03-11 07:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​តែង​និយាយ​ថា​ ស្នេហា​ធ្វើ​ឲ្យ​ងងឹត​ងងុល​ ហេតុ​នេះ​ទោះបី​ដៃគូ​មាន​វ័យ​ច្រើន​ជាង​ឆ្ងាយ​យ៉ាងណា​ នោះ​មិន​មែន​ជា​បញ្ហា​ឡើយ។ ចំពោះ​គូស្នេហ៍​តារា​មួយ​ចំនួន​ អាយុ​គ្រាន់​តែ​ជា​តួ​លេខ​ប៉ុណ្ណោះ​ សំខាន់​ចិត្ត​ស្មោះ​ដែល​សាមី​ខ្លួន​ទាំង​សង​ខាង​មាន​ឲ្យ​គ្នា។

តួ​យ៉ាង​ដូច​គូស្នេហ៍​តារា​កូរ៉េ​ខាង​ក្រោម​ជា​ដើម ខាង​ប្រុស​សុទ្ធ​តែ​មាន​អាយុ​ច្រើន​ជាង​ ខាង​ស្រី​ដល់​ទៅ​ជាង​ ១០​ឆ្នាំ​ ប៉ុន្តែ​ស្នេហា​របស់​ពួកគេ​នៅ​តែ​ស្រស់​បំព្រង។

១. តារាសម្ដែង​ Lee Jung Jin និង​តារាចម្រៀង​ Euaerin

Jung Jin មាន​វ័យ​ច្រើន​ជាង​ Euaerin 10 ឆ្នាំ​ ហើយ​ស្នេហា​ពួកគេ​កើត​ឡើង​តាម​រយៈ​ការ​ណែនាំ​របស់​មិត្ត​ភ័ក្ដិ​ទាំង​សង​ខាង​។

២. លោក​ Yang Hyung Suk និង​ តារា​ចម្រៀង​ Lee Eun Joo

សម្រាប់​គូស្នេហ៍​គូ​នេះ​វិញ​មាន​ ខាង​ប្រុស​អាយុ​បង​ ខាង​ស្រី​ ១២​ឆ្នាំ។ បើ​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ លោក​ Yang Hyung Suk តាម​លួច​ស្នេហ៍​ Eung Joo ៣​ឆ្នាំ​ឯណោះ​ ទម្រាំ​ដាច់​ចិត្ត​សារភាព​ស្នេហ៍​ប្រាប់​នាង។ អ្នក​ទាំង​ ២​បាន​ទាក់ទង​ មើល​ចិត្ត​ថ្លើម​គ្នា​អស់​រយៈ​ពេល​ ៩​ឆ្នាំ​ មុន​ឈាន​ដល់​ថ្ងៃ​រៀបការ កាល​ពី​ឆ្នាំ​ ២០១០។

៣. តារា​សម្ដែង​ Lee Byung Hun និង Lee Min Jeong

តារា​សម្ដែង​ប្រុស​ដែល​មាន​អាយុ​ ៤៧​ឆ្នាំ និង​គូស្នេហ៍​តារាសម្ដែង​វ័យ​ ៣៦​ឆ្នាំ​នេះ​បាន​ប្រកាស​ពី​ទំនាក់ទំនង​ជា​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ​ ២០១២។ ក្រោយ​មក​ ១​ឆ្នាំ​ ពួកគេ​ក៏​សម្រេច​កាន់​ដៃ​គ្នា​ចូល​រោង​ការ​ ហើយ​ក្នុង​ឆ្នាំ​ ២០១៦ កូន​ប្រុស​ដំបូង​របស់​ពួកគេ​ក៏​បាន​ប្រសូត។

៤. តារា​សម្ដែង​ Lee Dong Wook និង​ Suzy

ទំនាក់ទំនង​ស្នេហា​របស់​តារាសម្ដែង​មុខ​មាន​មន្ត​ស្នេហ៍​វ័យ​ ៣៦​ឆ្នាំ​ Lee Dong Wook និង​ Suzy វ័យ​ ២៣ឆ្នាំ​ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បាន​ធ្វើ​ឲ្យ​បណ្ដាញ​សារព័ត៌មាន​គ្រប់​ទិសទី​នាំ​គ្នា​ចុះ​ផ្សាយ​ព្រាត។ គូស្នេហ៍​វ័យ​ខុស​គ្នា​ ១៣​ឆ្នាំ​នេះ​ បាន​បង្ក​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​មាន​ការ​ភ្ញាក់​ផ្អើល​មិន​ធម្មតា​ ពេល​អ្នក​តំណាង​ផលិត​កម្ម​ទាំង​សង​ខាង​ ប្រកាស​ទទួល​ស្គាល់​ពី​ស្នេហា​ពួកគេ។

៥. តារា​ចម្រៀង Ha Hyun Woo និង​ Heo Youngji

Ha Hyun Woo ក៏​មាន​អាយុ​បង​ Heo Youngji ១៣​ឆ្នាំ​ ដូចគូស្នេហ៍​ Dong Wook និង​ Suzy ដែរ។ ប៉ុន្តែ​ទោះ​អាយុ​បង​ប្អូន​គ្នា​ឆ្ងាយ​បែប​នេះ​មែន​ ក៏​ស្នេហា​របស់​ពួកគេ​ល្អូកល្អិន​ និង​មាន​ក្ដី​សុខ​ដែរ។

៦. តារាចម្រៀង​ Moon Hee Jun និង​ Soyul

គូស្នេហ៍ដែល​ខាង​ប្រុស​មាន​អាយុ​បង​ខាង​ស្រី​ ១៣​ឆ្នាំ​ គូនេះ​បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​គ្នា​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៧ ក្រោយ​ទាក់ទង​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ក្រោយ​មក​នៅ​ខែ​ឧសភា​ ឆ្នាំ​ដដែល​ ពួកគេ​បាន​ទទួល​ចំណង​ដៃ​កូន​ស្រី​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រឡាញ់៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម