៦ឃ្លា បើហ៊ាននិយាយទៅស្វាមីរាល់ថ្ងៃ ដឹងតែប្ដីស្រលាញ់ខ្លាំងជាងកាលនៅក្រមុំទៀត
- 2018-03-11 08:28:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ឃ្លា បើហ៊ាននិយាយទៅស្វាមីរាល់ថ្ងៃ ដឹងតែប្ដីស្រលាញ់ខ្លាំងជាងកាលនៅក្រមុំទៀត
ចន្លោះមិនឃើញ
ជីវិតក្រោយរៀបការហើយ គឺត្រូវរួមរស់ជាមួយគ្នា និងត្រូវយល់ចិត្តគ្នាបំផុត ទើបគ្រួសារមានសុភមង្គល។ ចំណែកឯការប្រាស្រ័យទាក់ទងកាន់តែសំខាន់ ពាក្យសម្ដីផ្អែមល្ហែមដាក់គ្នារាល់ថ្ងៃ នឹងធ្វើឲ្យជីវិតប្ដីប្រពន្ធកាន់តែរសជាតិទ្វេឡើង។ ខាងក្រោមនេះ ជាប្រយោគ៦ឃ្លា ភរិយាគួរនិយាយទៅកាន់ស្វាមីរាល់ថ្ងៃ៖
**១. ទោះការងាររវល់យ៉ាងណាបងកុំភ្លេចគិតពីសុខភាពផងណា៖** មួយឃ្លានេះភរិយាអាចនិយាយទៅ កាន់ស្វាមីពេលព្រឹកឡើង មុនរៀបចេញទៅធ្វើការនឹងធ្វើឲ្យស្វាមីរំជួលចិត្តខ្លាំងមិនធម្មតាឡើយ។ ការពោលពាក្យបែបនេះទៅស្វាមី គឺជាការបង្ហាញអំពីការព្រួយបារម្ភ និងការខ្វល់ពីសុខទុក្ខស្វាមី។
២. បងជាមនុស្សពូកែជាងគេលើលោក៖ ពេលស្វាមីមានរឿងមិនសប្បាយចិត្តដោយសាររឿងការងារ ឬអ្វីក៏ដោយ ភរិយាគួរតែនិយាយពាក្យមួយឃ្លានេះ ដើម្បីជាលើកទឹកចិត្តស្វាមីឲ្យបោះជំហានទៅមុខទៀត មិនត្រូវចុះចាញ់ឡើយ។
៣. អូននៅពីក្រោយខ្នងចាំលើកទឹកចិត្តគ្រប់ពេលណា៖ កម្លាំងចិត្ត គឺពិតជាសំខាន់ទោះស្វាមីធ្វើការហត់នឿយប៉ុណ្ណាក៏ដោយ ប៉ុន្តែបើបានឮមួយប្រយោគនេះពីភរិយានឹងធ្វើឲ្យមានទឹកចិត្តកាន់តែអង់អាចឡើង។
៤. បងនៅតែជាបុរសសង្ហាជាងគេបំផុតសម្រាប់អូន៖ ដោយសារហត់នឹងការងារពេលខ្លះស្វាមីអាចបាត់បង់ភាពស្រស់សង្ហាខ្លះ មិនដូចកាលនៅកំលោះឡើយ។ ដូច្នេះហើយបើភរិយានិយាយលើកសរសើរបែបនេះ ស្វាមីនឹងសប្បាយចិត្ត ហើយកាន់តែស្រលាញ់ភរិយាខ្លាំងឡើង។
៥. មានបងជាបង្គោលគ្រួសារអូន និងកូនពិតជាកក់ក្ដៅណាស់៖ មុនពេលរៀបចូលគេងគួរស្វាមីភរិយាភាគច្រើនតែងនិយាយពីនេះពីនោះប្រាប់គ្នា មានទាំងរឿងសប្បាយ និងកើតទុក្ខ ប៉ុន្តែនៅវគ្គបញ្ចប់ភរិយាកុំភ្លេចនិយាយបែបនេះឲ្យសោះ។
៦. ថ្ងៃនេះបងចង់ពិសាម្ហូបអ្វីដែរ? ៖ ជាពាក្យសាមញ្ញបំផុត តែភរិយាមួយចំនួនអាចមិនសូវប្រើនោះទេ ហើយគិតថាគ្មានអ្វីចាំបាច់។ ផ្ទុយមកវិញ បើសួរបែបនេះពេលស្វាមីរៀបចេញទៅធ្វើការ នឹងធ្វើឲ្យគេពេញចិត្តបំផុត ព្រោះនេះជាការបង្ហាញពីក្ដីស្រលាញ់ទៅស្វាមី សូម្បីរឿងម្ហូបអាហារក៏យកចិត្តទុកដាក់មិនធម្មតាឡើយ៕
ចុចអាន៖
ប្រុសៗពេលចង់បានប្រពន្ធខ្លាំង តែងចេញចរិត៦យ៉ាងនេះខ្ទេចខ្ទីគ្មានសល់
៦ឃ្លានេះប្រុសៗអន់ចិត្តបំផុត ពេលឮពីសង្សារ តែចេះតែទ្រាំៗទៅធ្វើម៉េចស្រលាញ់គេ
បើ Crush បង្ហាញទង្វើ៦យ៉ាងនេះ ចេញឲ្យឆ្ងាយពីជីវិតគេកាលណាកាន់តែល្អបំផុត