Amazon ប្រដេញ Apple កាន់​តែកៀក ប្រជែង​គ្នា​យក​តម្លៃ​ខ្លួន ១ (Trillion) ដុល្លារ

  • 2018-03-12 02:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នរណា​ក៏​ដឹង​ Apple ជា​ក្រុមហ៊ុន​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​ជើង​ខ្លាំង​នៅ​ដី​អាមេរិក​តែ​មួយ​ Amazon ក៏​បង្ហើប​ពី​គោលជំហរ​រឹងមាំ​ចង់​ផ្ដួល​ក្រុមហ៊ុន​លោក Tim Cook។ ផ្អែក​តាម​សារព័ត៌មាន Reuters ក្រុមហ៊ុន​បម្រើ​សេវា​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-commerce) មួយ​នេះ កំពុង​ប្រកៀកប្រកិត​ជាមួយ​ក្រុមហ៊ុន​ផលិត iPhone ហើយ​ក៏​កាន់​តែ​ជិត​ឈាន​ដល់​តម្លៃ​ទីផ្សារ ១ Trillion ដុល្លារ

រូបតំណាងលោក Jeff Bezos

មុន​នេះ​បន្តិច Apple ទើប​ប្រារព្ធ​ខួប​ ១០ ឆ្នាំ​នៃ​ការ​លក់ iPhone X ហើយ​ភាគហ៊ុន​បាន​កើន ២៤ ភាគរយ ជំរុញ​ឲ្យ​មូលធន​ទីផ្សារ​របស់​ខ្លួន​បច្ចុប្បន្ន​មាន​ដល់ **៨៩៣ ពាន់​លាន​ដុល្លារ** ។​ ស្រប​ពេល Amazon មាន​ត្រឹម **៧៥២ ពាន់​លាន​ដុល្លារ** ប៉ុន្តែ​ភាគហ៊ុន​កន្លង​មក​កើន​បាន ៨៣​ភាគរយ ជា​ហេតុ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​កាន់កាប់​ដោយ​លោក Jeff Bezos រំពឹង​ផ្តួល Apple នា​រដូវ​ក្តៅ​ឬ​អំឡុង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៨។

ធៀប​នឹង​ពិភពលោក​សព្វថ្ងៃ​ចំនួន​អ្នក​ទិញ​ទំនិញ​លើ Online កាន់​តែ​មាន​ការ​កើន​ឡើង ប៉ុន្តែ​ចំនួន​អតិថិជន​សម្រេច​ចិត្ត​ទិញ​យក iPhone ថ្លៃ ១ ពាន់​ដុល្លារ​គឺ​ពុំ​មាន​ច្រើន​នោះ​ទេ កត្តា​នេះ​ហើយ​ក៏​ជា​ភាព​ជោគជ័យ​មួយ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​ធំៗ​រួម​មាន Amazon ជា​ដើម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី