MVបទ "Delicate” របស់ Taylor Swift ធ្វើឡើងសម្រាប់មិត្តប្រុស​នាង?

  • 2018-03-12 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត វីដេអូ​បទ​ចម្រៀង​ថ្មី "Delicate” របស់​តារា​ចម្រៀង Taylor Swift បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ។ បទ​ចម្រៀង​នេះ​ដែរ​ចេញ​ចាក់​ជា​ផ្លូវការ​ដំបូង​អំឡុង​កម្មវិធី​ពាន​រង្វាន់ iHeartRadio ឆ្នាំ​២០១៨​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មិនា​នេះ។

មុន​ពេល​វីដេអូ​បទ​ចម្រៀង​នេះ​បាន​ចេញ​ជា​ផ្លូវ​ការ​នោះ អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​រូប​នេះ​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា​បទ​នេះ​អាច​នឹង​និយាយ​ពី​មិត្ត​ប្រុស​របស់​នាង​បច្ចុប្បន្ន​នេះ។

ដោយ​ហេតុផល​មួយ​គឺ​ ក្នុង​ប៉ារូល​បទ​ចម្រៀង​មួយ​ឃ្លា​របស់​នាង​សរសេរ​ថា៖ "Dark jeans and your Nikes, look at you. Oh damn, never seen that color blue”  អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រឹត​តែ​ស្មាន​ខ្លាំង​ជាង​មុន​ទៀត​ថា​បទ​ថ្មី​នេះ គឺ​សម្រាប់​មិត្ត​ប្រុស​ថ្មី​របស់​តារា​ចម្រៀង Taylor Swift ព្រោះ​ថា កាល​​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ពួក​គេ​បាន​កាន់​ដៃ​គ្នា​ដើរ​ឡើង​ភ្នំ​នៅ​កោះ Malibu។ ហើយ​តារា​សម្ដែង Joe Alwyn បាន​ស្លៀក​ពាក់​ដូច​ទៅ​នឹង​អ្វី​ដែល​បាន​រៀបរាប់​ក្នុង​បទ​ចម្រៀង​នោះ។

ប៉ុន្តែ​នៅ​ពេល​ដែល​វីដេអូ​បាន​ចេញ​មក​ភ្លាម អ្នក​គាំទ្រ​គិត​ថា​វីដេអូ​មួយ​នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​តារា​ចម្រៀង Taylor Swift កាល​ពី​មុន។ វា​បង្ហាញ​ពី​អ្វី​ដែល​នាង​ចង់​ធ្វើដោយមិនគិតពីអ្វីទាំងអស់ ដូច​ក្នុង​វីដេអូបាន​បង្ហាញស្រាប់ នាង​រាំ​ពត់​ពែន​ខ្លួនដោយ​មិន​ខ្វល់​ពី​នរណា​មើល​មក​លើ​នាង​នោះ​ឡើយ៕

ទស្សនា​វីដេអូ​នោះ​ខាង​ក្រោម​នេះ៖ ​

ចុចអាន៖

ប្រភព៖ Hellogiggles   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម