រកឃើញភាពយន្តខ្លី ជាប់ពានប្រជាប្រិយ គាំទ្រដោយមហាជន

  • 2018-03-12 05:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្លី ដែលផលិតដោយអ្នកដឹកនាំរឿងវ័យក្មេង ១១ ក្រុម និងបុគ្គល ទទួលបានពានប្រជាប្រិយ ពី Soyo ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី ៨។

poster រឿង «ខ្សែម៉ែត្រ»

ភាពយន្តខ្លីមួយដែលមានចំណងជើងថា **«ខ្សែម៉ែត្រ»** និពន្ធដោយ កញ្ញា ជា ចាន់ថានី និង ដឹកនាំរឿងដោយ លោក ទែន ចិត្រា រៀបរាប់ពីអ្នកកាត់ដេរសម្លៀកបំពាក់ថ្មីម្នាក់ ដែល​ព្យាយាម​បំពេញ​ការងារ​ជូន​អតិថិជន​ដំបូង​ ជា​តារាចម្រៀងល្បីម្នាក់។ ក្រោយមកអ្នកទាំងពីរនាក់បានយល់ចិត្តគ្នាកាន់តែខ្លាំង ស្រាប់តែមានរឿងមួយកើតឡើង។

បើតាមការបញ្ជាក់ពីខាង Soyo រឿង «ខ្សែម៉ែត្រ» មានអ្នកចូលមើលក្នុង App ច្រើនជាងគេ ហើយក៏មានទស្សនិកជន បោះឆ្នោតឱ្យច្រើនជាងគេដែរលើបណ្តាញសង្គម facebook ផ្លូវការរបស់ Soyo ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៨។

ភាពយន្តខ្លីខាងលើី និងភាពយន្តខ្លីៗ ជាច្រើនទៀត មានក្នុង App Soyo ដែលអាចដោនឡូត និងទស្សនាដោយសេរី នៅលើទូរសព្ទដៃស្មាតហ្វូនរបស់លោកអ្នក៕

  • សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android៖ https://goo.gl/fgJbtB

  • សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ IOS៖ https://goo.gl/Fzx11s

អត្ថបទ៖ Sunny

អត្ថបទពេញនិយម